Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហ្វ្រិច​ខាងត្បូង ព្រមាន​ពលរដ្ឋ​កុំឲ្យ​ប្រើប្រាស់​សាច់​កែច្នៃ ក្រោយ​មាន​ការផ្ទុះ​ការឆ្លង​បាក់តេរី​ ​សម្លាប់​មនុស្ស​ជិត ២០០​នាក់​

​ប្រទេស​អាហ្វ្រិច​ខាងត្បូង បាន​ធ្វើ​ការព្រមាន​ពល​រដ្ឋ​ទាំងអស់​ជៀសវាង​ប្រើប្រាស​ផលិតផល​សាច់​កែច្នៃ ដែល​អាច​ញាំ​បាន​ភ្លាមៗ ក្រោយពេល​មាន​ការផ្ទុះ​ការឆ្លង​បាក់តេរី​ដ៏​សាហាវ​ដែល​សម្លាប់​មនុស្ស​ជិត ២០០​នាក់​។​

​រដ្ឋ​មន្ត្រី​សុខាភិបាល Aaron Motsoaledi បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​ថា “​ចាប់តាំងពី​ថ្ងៃ​ទី ២ ខែ​មេសា ឆ្នាំ ២០១៨​មក ការពិសោធ​ន៏​បាន​រកឃើញ​ករណី​ឆ្លង​ចំនួន ៩៤៨​ករណី​។​”

​លោក​បញ្ជាក់ទៀតថា ក្នុងចំណោម ៩៤៨​នាក់ មាន​អ្នកជំងឺ ៦៥៩​នាក់​កំពុង​ត្រូវ​តាមដាន ហើយ ១៨០​នាក់​បាន​ស្លាប់​។​

​មន្ត្រី​អា​ហ្រិ​ច​ខាងត្បូង បានបញ្ជាក់​ថា​ផលិតផល​សាច់​កែ​ច្នៃ​ដែល​ធ្វើឲ្យ​មាន​ការផ្ទុះ​ការឆ្លងបាក់​តេ​រី​
​គឺ​ផលិតផល​សាច់ក្រក របស់​សហគ្រាស​ចំណីអាហារ ក្នុង​ទីក្រុង Polokwane​។​

​ចំនែក​សហគ្រាស​ក៏​បាន​បញ្ជាក់ថា ខ្លួន​កំពុង​ធ្វើ​កិច្ចការ​ជាមួយនឹង​អាជ្ញ​ធរ​ពាក់ព័ន្ធ​ដើម្បី​ឲ្យមាន​ការយក​សាច់ក្រ​ក​ខ្លួន ត្រឡប់​ចូល​សហគ្រាស​វិញ​៕​ សុភ័ក្ត្រ

spot_img
×