ព័ត៌មានបឋមឲ្យដឹងថា ជនវាយប្រហារ បានប្រើកាំបិតចាក់ចំករបស់ពិធីការិនី Tatyana Felgengauer ។
ទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ីនៅថ្ងៃទី ២៣ ខែតុលា បានចុះផ្សាយព័ត៌មានថា នៅថ្ងៃដដែលនេះ ជនវាយប្រហារមានអាវុធបានឆ្មក់ចូលស្នាក់ការរបស់ស្ថានីយ៍វិទ្យុរបស់ Ekho Moskvy នៅរដ្ឋធានីម៉ូស្គូ ហើយបានចាក់ឲ្យរបួសធ្ងន់ធ្ងរពិធីការិនីកំពុងអានព័ត៌មាន។
ពិធីការិនី Tatyana Felgengauer
ព័ត៌មានបឋមឲ្យដឹងថា ជនល្មើសបានប្រើកាំបិតចាក់ចំក ពិធីការិនីនោះ តែសំណាងល្អពុំបានធ្វើឲ្យបាត់បង់ជីវិត ហើយជនល្មើសក៏បានត្រូវភ្នាក់ងារសន្តិសុខរបស់ស្ថានីយ៍ចាប់ខ្លួនបានប្រគល់ឲ្យប៉ូលិសដើម្បីស៊ើបអង្កេត។
ជនរងគ្រោះកំពុងសង្គ្រោះនៅមន្ទីរពេទ្យ រីឯជនល្មើសកំពុងត្រូវបានសាកសួរចម្លើយ។
គេពុំទាន់ដឹងពីមូលហេតុនាំឲ្យមានការវាយប្រហារនេះទេ៕