Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្នំភ្លើង​ជប៉ុន​ភ្ញាក់​ពី​ដំណេក​បានធ្វើ ឱ្យជើង​ហោះហើរ​យន្តហោះ​ជាច្រើន​ត្រូវ​លុបចោល​

spot_img

ភ្នំភ្លើង Shinmoedake មើល​ពីលើ​កំពុង​បង្ហា​រក​ម្អែ​រ​នៅ​ចន្លោះ​តំបន់ Miyazaki និង​តំបន់ Kagoshima នៅ​ភាគ​ខាង​នារ​តី ប្រទេស​ជប៉ុន​។​

​ភ្នំភ្លើង​មួយ​នៅ​ភាគ​នារ​តី ប្រទេស​ជប៉ុន​ដែល​ធ្លាប់​លេចធ្លោ​ក្នុង​រឿង James Bond ក្នុង​ឆ្នាំ 1967 បាន​ផ្ទុះឡើង​បាញ់​បង្ហោះ​ផ្សែង​និង​ធូរ​លី ឡើងលើ​មេឃ​កម្ពស់​រាប់គីឡូម៉ែត្រ បណ្តាលអោយ​ជើងហោះហើរ​នៅ​ព្រលានយន្តហោះ​ក្បែរ​រាប់សិប​ជើង​ត្រូវ​លុបចោល​-​នេះ​បើតាម Fox News ។​

​ស្ថាប័ន​ឧ​ត្តុ​និយម​និយាយថា​ភ្នំភ្លើង Shinmoedake បាន​ផ្ទុះ​ឡើងជា​ច្រើនដង​នៅ​ថ្ងៃទី 6 ខែមិថុនា​បាញ់​ធូលី ផ្សែង​ឡើង​ខ្ពស់ជាង 700 ម៉ែត្រ​ហើយ​វា​ជាការ​ផ្ទុះ​ធំ​បំផុត​ចាប់តាំងពី​ឆ្នាំ 2011 មក​។ ក​ម្អែ​ភ្នំភ្លើង បាន​កើនឡើង​នៅ​មាត់​ភ្នំភ្លើង​។​

​ផ្លូវ​ទៅកាន់​តំបន់​ជុំវិញ​ភ្នំភ្លើង​មាន​ប្រវែង 1.421​គីឡូ ម៉ែត្រ​ត្រូវបាន​ហាមឃាត់​។ ជើងហោះហើរ​ប្រមាណ 80 ទៅកាន់​អាកាសយានដ្ឋាន Kagoshima ត្រូវបាន​លុបចោល​។​

​បច្ចុប្បន្ន​ប្រទេស​ជប៉ុន​មាន​ចំនួន 110 ភ្នំភ្លើង​កំពុងដំណើរការ​៕ សូ​យ​ន​

spot_img
×