ភ្នំពេញ៖ ពិតជាអាណិតដល់ក្មេងមែនអាយុទើបតែ១ខួប២ខែ ត្រូវបានម្តាយពកូនមកអង្គុយរង់ចាំរថយន្តពេទ្យមកទទួលយកទៅព្យាបាលជំងឺកូវីដ-១៩ សូមជម្រាបជូនថា ម្តាយគាត់មិនមានឆ្លងនោះទេ ក៏ប៉ុន្ដែ ភារកិច្ច ជាម្តាយត្រូវតែទទួលខុសត្រូវនិងយកកូនទៅព្យាបាល ទីតាំងតាមបណ្តោយផ្លូវ១៨២ កែងផ្លូវ១៤១ ស្ថិតនៅក្នុងសង្កាត់ បឹងព្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ តាមការបញ្ជាក់ពីរូបគាត់ផ្ទាល់គាត់គឺជាអាជីវករដែលលក់គ្រឿងជ័រនៅផ្សារអូរឫស្សី មានតូបលេខ ១៥-១៦ ច្រក១១ )។
អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា ទារកទើបតែអាយុ១ខួប ២ខែ សង្ស័យត្រូវបានឆ្លងកូជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យនឹងទៅទទួលយកនៅពេលព្រឹកនេះ។
តាមសំដីចេញពីមាត់ម្តាយផ្ទាល់ដោយគាត់សង្ស័យថាកូនរបស់គាត់ឆ្លងនៅពេលដែលទៅយកសំណាក ដោយសារតែកូនរបស់គាត់មិនបានពាក់ម៉ាសការពារនោះទេហេីយរត់លេងពេញបរិវេណកន្លែងយកសំណាកនោះ៕
រក្សាសិទ្ធិដោយ៖សាមេត



