Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញ​នុះ ! ពេលនេះ ប្រពន្ធ​ចេញមុខ​បកស្រាយ​ការពិត​ច្បាស់ៗ និង​ទម្លាយ​រឿង​ប្តី​មាន​ស្រី​វិញ​ឡើង​ខ្ទេច ខណៈ​ខាង​ប្រុស​រង​ការ​ចោទ តាមពិត​គាត់​ជា​…

​ប្រិយមិត្ត និង​មហាជន​ជាច្រើន ប្រាកដ​ណាស់​បាន​ជ្រាប​រួចមកហើយ ជុំវិញ​រឿងរ៉ាវ​គ្រា​ដែល​បុរស​ជា​ប្តី​ខ្មែរ​អ៊ិ​ស្លាម​ម្នាក់ បាន​អះអាងថា​តាម​ទាន់​ប្រពន្ធ​ដែលជា​ខ្មែរ​អ៊ិ​ស្លាម​ដូចគ្នា បាន​កំពុង​នៅ​ជាមួយ​សា​ហាយ នៅក្នុង​បន្ទប់​ផ្ទះ​ពេទ្យ​មួយ ស្ថិតនៅតាម​បណ្តោយ​ដង​ទន្លេ​កោះក្របី ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង កាលពី​រសៀល​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១​។​

​តែ​យ៉ាងណា ក្រោយពី​ប្តី​ឈ្មោះ ស្លេះ សាឡា​ម អាយុ ៣១ ឆ្នាំ បានធ្វើការ​ចោទប្រកាន់​ថា​ខ្លួន​កំពុង​សម្ងំ​មាន​សេចក្តីសុខ​ជាមួយ​ប្រុស​សា​ហាយ និង​ក៏​ដូច​បញ្ចេញ​រូបភាព​កៀកកើយ ថើប​បុរស​ម្នាក់ ដែល​ចោទថា​ជា​សា​ហាយ​នៅក្នុង​ក្លឹប នៅពេលនេះ ខាង​ស្រី​ជា​ប្រពន្ធ​មានឈ្មោះ សាន់​ទី អា​រ៉ា អាយុ ២៩ ឆ្នាំ បាន​ចេញមុខ​បកស្រាយ​ហើយ​។​

​ក្នុងនោះ សាន់​ទី បាន​ប្រាប់​ឲ្យ​ដឹងថា រាល់​អ្វីៗ​ដែល​ប្តី​បាន​ចោទប្រកាន់​ខាងលើនេះ គឺជា​រឿង​មិន​ពិត​នោះទេ ព្រោះថា ថ្ងៃនោះ គឺ​នាង​មិនបាន​ទៅ​លួចលាក់​មានអីៗ​នឹង​គ្នា​ជាមួយ​បុរស​ណា​ម្នាក់​នោះទេ នៅក្នុង​បន្ទប់​ផ្ទះ​ពេទ្យ​ទេ ប៉ុន្តែ ផ្ទុយទៅវិញ នាង​ទៅ​ទីនោះ គឺ​ដើម្បី​ធ្វើ​អីៗ​ហូប​ជុំគ្នា​ជាមួយ​មិត្តភក្តិ​ប៉ុណ្ណោះ​។ រីឯ​ចំណែក រូបភាព​ប្តី​ទម្លាយ​ចេញចូល​ក្លឹប​កៀកកើយ​យ៉ាង​ស្និទ្ធស្នាល រហូត​មានការ​ថើប​ជាមួយ​បុរស ដែល​ប្តី​កំពុង​ចោទ​នេះ ក៏​ជា​រឿង​មិន​ពិត​ដែរ ដោយ​នាង​បាន​បញ្ជាក់ថា តាមពិតទៅ ការ​ទៅ​ចូល​ក្លឹប​នោះ គឺជា​គម្រោង​របស់​ប្តី​ប៉ុណ្ណោះ ដែល​ជម្រុញ​ឲ្យ​នាង​ចូល​ជាមួយ​មិត្តភក្តិ​ប្រុស​ស្រី ហើយ​ប្តី​ក៏មាន​វត្តមាន​ចូលរួម​សប្បាយ​ជាមួយគ្នា​ផងដែរ​។

​ចំណែក រឿង​ស្លៀកពាក់​វិញ នាង សាន់​ទី ក៏បាន​បញ្ជាក់ថា នាង​ស្លៀកពាក់​សិច​ស៊ី​ចូល​ក្លឹប​ដ៏​មិន​សមរម្យ​ទៅនឹង​សាសនា​មូស្លីម គឺ​ប្តី​ក៏​ជា​អ្នក​ជម្រុញ​ឲ្យ​ស្លៀក ដោយ​ប្តី​ចង់​ឲ្យ​ឃើញ​ប្រពន្ធ​ស្រស់ស្អាត​នឹង​គ្នា​ខ្លះ ព្រោះ​ស្លៀក​ជុំជិត​រហូតមក​ហើយ​។

​នាង សាន់​ទី ក៏បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ រូបនាង និង​ប្តី រស់នៅ​ពុំ​ចុះសម្រុង​នឹង​គ្នា​នោះទេ ពោលគឺ​ចាប់​តាំង​ក្រោយ​រៀបការ​នឹង​គ្នា​រួចមក គាត់​តែង​លួច​ផិតក្បត់​មាន​ស្រី​មិន​ក្រោម​១០០​នាក់​ទេ ព្រោះ​នាង​បាន​តាម​ទាន់​ច្រើនដង និង​មាន​ភស្តុតាង​ទៀតផង​។ ដោយសារតែ​ឃើញ​ទង្វើ​ប្តី​មិន​ព្រម​កែខ្លួន នៅតែ​ធ្វើ​រឿងនេះ​ដដែល ជាហេតុ​ធ្វើ​ឲ្យ​អស់​ទំនុកចិត្ត​តទៅទៀត នាង​ក៏​សុំ​ប្តី​ចែកផ្លូវ​គ្នា ប៉ុន្តែ លោក ស្លេះ សាឡា​ម មិន​ព្រម​លែង​នោះទេ​។​

​ដោយឡែក ភាគី​ខាង​ប្រុស​ដែល​រង​ការ​ចោទថា​ជា​សា​ហាយ ដែល​ទំនងជា​ប្រុស​ស្រឡាញ់​ប្រុស​ដូចគ្នា ក៏បាន​ចេញមុខ​មក​ស្រាយ​ទាំង​ហួសចិត្ត​ថា តាមពិតទៅ រូបគាត់​រាប់អាន សាន់​ទី ដូចជា​បងប្អូន​នឹង​គ្នា​ប៉ុណ្ណោះ​។ ហើយ​ការចូល​ក្លឹប​នោះ គឺ​គ្រួសារ សាន់​ទី ជា​អ្នក​ហៅ​រូបគាត់​ទៅ​ចូលរួម​ទាំង​ដែល​ប្តី​របស់​នាង​លោក ស្លេះ សាឡា​ម ជា​អ្នក​បើកឡាន​ទៀតផង​។ ចំណែក​រូបភាព​មានការ​ថើប​នោះ ក៏​ប្តី​របស់​នាង​បានឃើញ​ផងដែរ គឺ​សា​ន់ទី គ្រាន់តែ​បង្ហាញ​ក្តី​ស្រឡាញ់​រវាង​បងប្អូន​រាប់អាន​គ្នា មិនមែន​អ្វី​លើសលួស​ក្រៅពី​ហ្នឹង​ទេ​។ តែ​ផ្ទុយទៅវិញ បុរស​រូបនេះ ក៏បាន​ទម្លាយ​ពី​ទង្វើ​ខិលខូច​ប្តី សាន់​ទី វិញ​ថា គាត់​ជា​មនុ​ស្សមាន​ស្រី​ច្រើន ចូល​ក្លឹប​ដើរ​សុំ​ទូរស័ព្ទ​ស្រី​ពាសពេញ​ក្នុង​ហ្នឹង ហើយ​យកមក​អួត​គាត់​ទៀតផង​។​

​ចំណែក​មិត្តភក្តិ​ស្រី​ម្នាក់ទៀត របស់ សាន់ ទី ដែល​ក៏បាន​ចូលរួម​ក្នុង​ក្លឹប ក៏បាន​ចេញមក​បញ្ជាក់​ដូចដែល​បុរស​ខាងលើ​រៀបរាប់​ផងដែរ ហើយ​នាង​ក៏បាន​បង្ហាញ​ពី​អត្ត​ច​រិ​ក​មិត្តភក្តិ​ខ្លួន​ថា សាន់​ទី គឺជា​មនុស្ស​ស្រី​ស្លូតបូត និង​ជា​ប្រពន្ធ​ម្នា​ក់ស​ស្រឡាញ់​ប្តី ការពារ​កិត្តិយស​ប្តី​ណាស់ ទោះ​ម្តាយ​ឲ្យ​លែង​ប្តី ក៏​នាង​មិន​លែង​ដែរ ខណៈ​បើជា​រូបនាង​វិញ គឺ​ទ្រាំ​ពុំបាន​នោះទេ ចំពោះ​ទង្វើរ​ប្តី​ដើរហើរ​មាន​ស្រី​បែបនេះ​…៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×