Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មក​ដឹង​ប្រវត្តិ​សន្តិសុខ គាត់​ជាម​នុស្ស​ស្លូតបូត ជា​សិស្ស​ពូកែរៀន​ចប់​ថ្នាក់អនុបណ្ឌិត ជា​អ្នកបកប្រែ​ភាសា​បារាំង ប៉ុន្តែ​ដោយសារ​កូ​វីដ ទើប​ងាក​មក​ធ្វើ​សន្តិសុខ​…

​ភ្នំពេញ ៖ គួរ​រម្លឹក​ឡើងវិញ​បន្តិច​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង ៩ យប់ ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១ មាន​ករណី​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់ នៅ​ចំណុច​ធនាគារ ABA ជាប់​នឹង​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​បុរស​ម្នាក់​ដែល​ត្រូវបាន​ដឹងថា​ជា​អ្នក​រើស​អេតចាយ ស្នាក់នៅ​ខាងក្រោម​ស្ពាន ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

​រឿងហេតុ គឺ​ផ្តើមចេញពី​ជនរងគ្រោះ បាន​ដេញ​វាយ​គ្នា​រត់​ចូល​កន្លែង​សន្តិសុខ កំពុងយាមកាម​នៅមុខ​ធនាគារ ហើយ​នៅពេលនោះ សន្តិសុខ​ដែលមាន​កាំភ្លើង ក៏បាន​ដេញ​ពួកគេ​ឲ្យ​ចាក​ចេញពី​កន្លែង​ពួកគាត់​គ្រប់គ្រង រហូត​ធ្វើ​ឲ្យ​ជនរងគ្រោះ​ផ្ទុះ​កំហឹង ស្ទុះ​វាយ​ប្រតប់​មកលើ​រូបគាត់​មួយ​ប្រាវ ហើយក៏រ​ត់ទៅ​កន្លែង​ខ្លួន​ស្នាក់​នៅក្រោម​ស្ពាន​វិញ​។ តែ​ទោះយ៉ាងណា មួយសន្ទុះ​ក្រោយមក ជនរងគ្រោះ​ក៏បាន​ទាញ​កាំបិត​ចុង​ស្រួច រត់​សំដៅ​មកចាក់​សន្តិសុខ​ទាំង​កម្រោល​តែម្តង​។ ប៉ុន្តែ ដោយសារតែ​មិនអាច​រត់គេច​ពី​ការដេញ​ចាក់​ពី​សំណាក់​ជនរងគ្រោះ នៅ​ទីបំផុត សន្តិសុខ​ក៏បាន​សម្រេចចិត្ត​បាញ់​ចំនួន​៣​គ្រាប់ និង​គ្រាប់​ចុងក្រោយ ត្រូវចំ​កន្លែង​សំខាន់​បណ្តាល​ឲ្យ​ដេក​ដួល​ស្លាប់​ភ្លាមៗ​តែម្តង​។​

​ក្រោយ​បង្កហេតុ សន្តិសុខ​រូបនោះ គាត់​ពុំបាន​រត់គេចខ្លួន​នោះទេ និង​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​តាម​សម្រួល​។ ចំណែក​សព​ជនរងគ្រោះ ក្រោយពេល​ពិនិត្យ​កោសល្យវិច័យ​រួច ត្រូវបាន​ដាក់​លើ​រថយន្ត​សាមុយ យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​រង់ចាំ​គ្រួសារ សាច់ញាតិ មក​ទទួល​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​តែ​យ៉ាងណា ជុំវិញ​រឿងនេះ​ផងដែរ យើង​សង្កេតឃើញថា មហាជន​ជាច្រើន​បាន​បញ្ចេញមតិ​លើកឡើង​ផ្សេងៗ​គ្នា ដោយ​ក្នុងនោះ​ភាគច្រើន​បង្ហាញ​ការគាំទ្រ និង​កុំ​ឲ្យ​សមត្ថកិច្ច​ដាក់ទោស​ទណ្ឌ​មកលើ​រូបគាត់​អី ព្រោះ​គាត់​ធ្វើបែបនេះ គឺ​ដើម្បី​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ប៉ុណ្ណោះ​។​

​ទន្ទឹមនេះ​ផងដែរ បើតាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ កុលាប ក្រហម បាន​ទម្លាយ​ប្រវត្តិ​របស់គាត់​ដែល​គ្រប់គ្នា​នឹកស្មាន​មិន​ដល់​យ៉ាង​ដូច្នេះ​ថា​៖ «​គាត់​ឈ្មោះ ហឿន ពិ​រៈ អាយុ​ប្រហែល​ជាង​សាមសិប គាត់​នៅ​លីវ ។ មិត្តភក្តិ​និយាយថា គាត់​ជាម​នុស្ស​ស្លូតបូត សុភាពរាបសារ មិនសូវ​និយាយស្តី ស្រគត់ស្រគំ​គាត់ គាត់​គឺជា​កូនកំព្រា​ឱ​ពុក រស់នៅ​ជាមួយ​ម្តាយ​ជា​ស្ត្រី​មេម៉ាយ និង​មាន​បងប្រុស​ជា​មនុស្ស​វិកល​ច​រិ​ក ហើយ​គាត់​ជា​បង្គោលគ្រួសារ​។ គាត់​គឺជា​សិស្ស​ពូកែ​ផ្នែក​ភាសា​បារាំង និង​បញ្ចប់​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ​ជាន់ខ្ពស់ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​

​គាត់​បាន​ក្លាយជា​អ្នកបកប្រែ​ឲ្យ​ស្ថានទូត​បារាំង​ដ៏​ឆ្នើម ពិសេស​ពាក់ព័ន្ធ​ការងារ​ទូត ការងារ​ស៊ើបអង្កេត ទាក់ទង​ជនជាតិ និង​ភាសា​បារាំង​។ ហើយ​ក្រោយមក​បានក្លាយ​ទៅជា​អ្នកបកប្រែ​ឲ្យ​អគ្គស្នងការ​ស្នងការ​នគរបាល ដោយ​មើលឃើញ​ពី​សមត្ថភាព​ពិតៗ​របស់គាត់ ថ្នាក់លើ​ក៏បាន​បញ្ជូន​គាត់​ទៅ​ហ្វឹកហ្វឺន​ក្លាយជា​នគរបាល​ដែលមាន​ក្របខ័ណ្ឌ​ពេញសិទ្ធិ​។​

​ដោយសារ​បញ្ហា​កូ​វីដ ទើប​ធ្វើ​ឲ្យ​គាត់​មិនសូវ​សំបូរ​ការងារ​ផ្នែក​បកប្រែ​។ កត្តា​ជីវភាព​បាន​ជំរុញ​អោយ​គាត់ បាន​បាត់បង់​ការងារ​ជា​អ្នកបកប្រែ​ភាសា​បារាំង ហើយ​ងាក​មក​ធ្វើ​សន្តិសុខ​ការពារ​ឲ្យ​ធនាគា ABA រហូត​កើតរឿង​អាក្រក់​មួយ​នេះ​ចំពោះ​រូបគាត់​កាលពី​យប់មិញ​កន្លងទៅ​នេះ​។ (​នេះ​បើតាម​ការរៀប​រាប់រប​ស់​មិត្ត​ដែលជា​ហ្គា​យ​បកប្រែ​ដូចគ្នា ខុសត្រូវ លើសលស់ សូមមេត្តា​អភ័យទោស​) សង្ឃឹមថា គាត់​អាច​រួច​ពី​ការចោទប្រកាន់​របស់​ពី​ព្រះរាជអាជ្ញារ​ផង​ចុះ មនុស្ស​ទេវតា​តាម​ថែរ​រក្សា​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×