ភ្នំពេញ ៖ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) នៅថ្ងៃពុធនេះ បានបង្ហាញការថយចុះ ០,០៤% មកត្រឹម ៦៤០,៣៩ ពិន្ទុ។
ស្របពេលជាមួយគ្នានេះដែរ ភាគហ៊ុនចំនួនបី ដែលរួមមាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និង ផេសថិក (PEPC) ក៏មានការថយចុះបន្តិចបន្តួចដែរ ចន្លោះពី ១០រៀល ទៅ ២០រៀល មកបិទត្រឹម ៦.៦២០រៀល ១.៨៨០រៀល និង ៣.០៤០រៀលរៀងគ្នា។
ផ្ទុយមកវិញ ភាគហ៊ុនទាំងបួនទៀតដែលនៅសល់ហ្ក្រេនធ្វីន GTI កំពង់ផែស្វយ័តក្រុងភ្នំពេញ PPAP កំពុងផែស្វយ័តក្រុងព្រះសីហនុ PAS និង អេស៊ីលីដា ABC បានរក្សាថ្លៃថេរដដែលត្រឹមពេលផ្សារបិទ។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ១៦៧,១២ លានរៀល៕ រក្សាសិទ្ធិដោយ៖CEN