Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

WHO និយាយថា​វ៉ាក់សាំង Astra Zeneca មាន​អត្ថប្រយោជន៍​ដោយ​គ្មាន​ហានិភ័យ​

​ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) រំពឹងថា គ្មាន​ហេតុ​អ្វីដែល​ត្រូវ​ផ្លាស់ប្តូរ​ការវាយតម្លៃ​ថា អត្ថប្រយោជន៍​នៃ​វ៉ាក់សាំង AstraZeneca ប្រឆាំង​កូ​វីដ​១៩​មាន​ច្រើនជាង​ហានិភ័យ​ទេ​។ នេះ​បើ​យោងតាម​ប្រធាន​និយ័ត​ករ​ក្រុមហ៊ុន​។​
​លោក Rogerio Gaspar ប្រធានបទ​ប្បញ្ញត្តិ​បាន​ថ្លែងថា អង្គការ​សុខភាព​ពិភពលោក​កំពុង​សិក្សា​យ៉ាង​ដិតដល់​នូវ​ទិន្នន័យ​ចុងក្រោយ​បំផុត​រួមជាមួយ​និយតករ​អ៊ឺរ៉ុប និង​និយតករ​ផ្សេងៗ​បន្ថែមទៀត ដែល​ក្នុងនោះ​អង្គការ​សុខភាព​ពិភពលោក​បាន​ផ្អែកទៅលើ​របាយការណ៍​មួយ​ស្តីពី បញ្ហា​កកឈាម​ក្នុងចំណោម​មនុស្ស​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​។​

​មន្ត្រីជាន់ខ្ពស់​មួយរូប​នៃ​និយតករ​ឱសថ​អឺរ៉ុប បាន​បញ្ជាក់ថា ករណីនេះ​មានការ​ផ្សារភ្ជាប់​គ្នា​យ៉ាងសំខាន់​រវាង​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ អា​ស្ត្រា​សេនី​កា និង​បញ្ហា​នៃ​ការ​កកឈាម​ដ៏​កម្រ​មួយ​នៅក្នុង​ខួរក្បាល
​ខណៈ​មូលហេតុ​នៃ​ការ​កកឈាម​ដែល​បណ្តាលមកពី​វ៉ាក់សាំង​អា​ស្ត្រា​សេនី​កា​នេះ​អ្នកជំនាញ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​នោះទេ​។​

​ទីភ្នាក់ងារ​វេជ្ជសាស្ត្រ​អឺរ៉ុប (EMA) បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​បន្ទាប់ពី​មានការ​អត្ថាធិប្បាយ​ពី​សំណាក់​លោក Marco Cavaleri ប្រធាន​ក្រុម​វាយតម្លៃ​វ៉ាក់សាំង​របស់ខ្លួន​ថា ខ្លួន​នៅតែ​កំពុងធ្វើការ​ពិនិត្យ​វ៉ាក់សាំង​នេះហើយ ដោយ​រំពឹងថា​នឹង​ប្រកាស​ពី​លទ្ធផល​របស់ខ្លួន​នៅ​ថ្ងៃ​ពុធ​ឬ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ហ្សឺ​ណែវ​ថា “​អ្វីដែល​យើង​អាចនិយាយបាន​នោះ​គឺជា​ការវាយតម្លៃ​ដែល​យើង​មាន​ស្រាប់​សម្រាប់​ពេល​បច្ចុប្បន្ននេះ ហើយ​បញ្ហា​នេះ​យើង​កំពុង​ស្ថិតក្រោម​ការពិចារណា​របស់​អ្នកជំនាញ​ដោយ​ការវាយតម្លៃ​អំពី​ហានិភ័យ​អត្ថប្រយោជន៍​របស់​វ៉ាក់សាំង​នៅតែមាន​លក្ខណៈ​វិជ្ជមាន​ដដែល​” ។​

​លោក Gaspar បាន​និយាយថា អង្គការ​សុខភាព​ពិភពលោក​បាន​ទំនាក់ទំនង​ជាមួយ​គណៈ​ក​ម្មា​ធិ​ការជំនាញ​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់​ជាច្រើន ដែល​នឹង​សម្រេច​លើ​ស្ថានភាព​បទបញ្ជា​របស់​វ៉ាក់សាំង​។ លោក​បាន​បន្ថែមថា​សម្រាប់​ពេលបច្ចុប្បន្ន​នេះ​មិនមាន​ភ័ស្តុតាង​ណាមួយ​ដែល​បង្ហាញ​ពី​ការវាយតម្លៃ​ហានិភ័យ​អត្ថប្រយោជន៍​សម្រាប់​វ៉ាក់សាំង​ចាំបាច់​ណាមួយ​ត្រូវតែ​ផ្លាស់ប្តូរ​នៅឡើយ​នោះទេ​៕
​ប្រភព​៖ រ៉​យ​ទ័​រ​
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×