Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិក​សេវា​ដឹកជញ្ជូន និង​ចែកចាយ​អាហារ ភេសជ្ជៈ និង​ផលិតផល​ផ្សេងៗ កំពុង​ទទួល​បានការ​ចាក់ វ៉ា​ក់ សាំង ដើម្បី​ពង្រឹង​សុវត្ថិភាព​ជូន​អតិថិជន​

​ភ្នំពេញ​៖ នៅ​កម្ពុជា មាន​ក្រុមហ៊ុន​សេវា​ដឹកជញ្ជូន​ជាច្រើន បាន​កំពុង​ប្រ​គួ​ត​ប្រជែង​គ្នា ដណ្តើម​ទីផ្សារ ខណៈ ដែល​កម្ពុជា​កំពុង​រង​ផល ប៉ះពាល់​យ៉ាងខ្លាំង​ពី​វិបត្តិ ជំងឺ​កូ​វីដ​១៩ នៃ​ព្រឹត្តិការណ៍​សហគម ២០​កុម្ភៈ ដែល បាន អូសបន្លាយ​រហូតមក​ដល់​ថ្ងៃទី​០៨ មេសា​នេះហើយ នៅ​មិនទាន់​បញ្ចប់​ទៀត​។ រីឯ​អ្នក​ឆ្លង និង​អ្នកស្លាប់​ដោយ សារ​ជំងឺ​កូ​វីដ​១៩ ក៏​នៅ តែ​បន្ត​កើនឡើង​។​

​ដោយសារតែ​ខ្លាច​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ប្រជាជន​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​ភាគច្រើន បាន​បញ្ជា ទិញ​ទំនិញ អាហារ ភេសជ្ជៈ និង​ផលិតផល​ផ្សេងៗ តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ ប្រព័ន្ធ​អន​ឡាញ ដែលមាន ក្រុមហ៊ុន​ជាច្រើន​កំពុង​ប្រតិបត្តិ​ការដឹកជញ្ជូន​អតិថិជន​ជា​រៀងរាល់ថ្ងៃ​។ ក្នុងនោះ​មាន​ក្រុមហ៊ុន ហ្វូ​ន​ផេ​ន​ដា ខ្មែរ​ញាំ​ុ​២៤ និង​វី​ង​ម៉​ល (WingMall) ជាដើម​។​

​វី​ង​ម៉​ល (WingMall) ដែលជា​ទីផ្សារ​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​សេវា​ដឹកជញ្ជូន និង​ចែកចាយ​អាហារ ភេសជ្ជៈ គ្រឿងទេស និង​ផលិតផល​ផ្សេងៗ​នៅ​កម្ពុជា បានផ្តល់​ឱ្យ​បុគ្គលិក​ដឹកជញ្ជូន និង​បុគ្គលិក​ក្នុង​ការិយាល័យ​ទាំងអស់​របស់​វី​ង​ម៉​ល បានទទួល​វ៉ាក់សាំង​កូ​វីដ​១៩ ដើម្បី​រាល់​សេវា​ដឹកជញ្ជូន និង​ចែកចាយ​ជូន​អតិថិជន ប្រកប ដោយ​សុវត្ថិភាព ហើយ​សេវា​ជញ្ជូន​នឹង​នៅតែ​ដំណើរការ​ជាធម្មតា ចាប់ពី​ម៉ោង​៦​ព្រឹក​រហូតដល់​ម៉ោង​១០​យប់​។​

​លោកស្រី សួស ពៅ​មាលា ប្រធាន​ជាន់ខ្ពស់ ប្រតិបត្តិ​អាជីវកម្ម​វី​ង​ម៉​ល បាន​មានប្រសាសន៍ថា​៖ «​សុវត្ថិភាព​របស់​បុគ្គ​លិ​ក​និង​អតិថិជន​ទាំងអស់​របស់​វី​ង​ម៉​ល ជា​ការងារ​អាទិភាព​បំផុត​ដែល​យើង​ត្រូវធ្វើ​។ ហេតុ​ដូច​ច្នេះ​ហើយ យើង​បាន​លើកទឹកចិត្ត​បុគ្គលិក​វី​ង​ម៉​ល​ទាំងអស់​ឱ្យទទួល​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩ ឱ្យបាន​គ្រប់គ្នា​។​»

​ទោះបីជា​បងប្អូន​អនុវត្ត​ការរក្សា​សុវត្ថិ​ភាពមិន​ចេញ​ក្រៅ​ផ្ទះ និង​បម្រាម​គោចរ​នៃ​សេចក្ដីសម្រេច​របស់​អាជ្ញា​ធរ​ចាប់ពី​ម៉ោង​៨​យប់​ក៏ដោយ ក៏​អតិថិជន​ទាំងអស់​នៅតែ​អាច​បញ្ជា​ទិញ​អាហារ ភេសជ្ជៈ គ្រឿងទេស ផលិតផល​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ផលិតផល​ជាច្រើន​ផ្សេងទៀត​តាមរយៈ​វី​ង​ម៉​ល បាន​យ៉ាង​ងាយស្រួល និង​មាន​សុវត្ថិភាព​រហូតដល់​ម៉ោង​១០​យប់ ព្រមទាំង​ទទួលបាន​សេវា​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​រហូតដល់​១០​គីឡូ​ម៉ែត ក្នុង​រាជធានី​ភ្នំពេញ ថែមទាំង​មានការ​បញ្ចុះតម្លៃ​ជាច្រើន​ផ្សេងទៀត​។​

​លោកស្រី ពៅ​មាលា បាន​បន្ថែមទៀតថា ផលិតផល​របស់​វី​ង​ម៉​ល គឺ​សុទ្ធសឹង​តែមាន​ស្តង់ដា ទំនិញ​មានគុណ​ភាព​ខ្ពស់ សុវត្ថិភាព អនាម័យ​ល្អ តម្លៃ​សមរម្យ និង​មាន​សេវា​ដឹកជញ្ជូន​ល្អឥតខ្ចោះ​។ ការដឹកជញ្ជូន​របស់​បុគ្គលិក​វី​ង​ម៉​ល​ទាំងអស់ គឺអាច​ធានា​សុវត្ថិភាព​១០០%​ជូន​ដល់​អតិថិជន​គ្រប់រូប ពីព្រោះ​អ្នក​ដឹក​ទាំងអស់ មាន​សម្ភារ​ការពារ​ខ្លួន ដូចជា​ម៉ាស ស្រោមដៃ អាកុល​ត្រូវ​បាញ់​ជាប្រចាំ​មុន​ប្រគល់ជូន​អាហារ​ភ្ញៀវ រក្សារ​គម្លាត​សង្គម ដែល​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ស្តីពី​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។
​ដើម្បី​ប្រើប្រាស់ វី​ង​ម៉​ល អតិថិជន​អាចបង្កើត​គណនី​វី​ង​បាន​ដោយ​ខ្លួនឯង​ដោយ​គ្រាន់តែ​វាយ​ពាក្យ Wing Money ក្នុង App Store ឬ Play Store និង​បំពេញ​ព័ត៌មាន​តាម​ការណែនាំ​ជាការ​ស្រេច​៕​រក្សា​សិទ្ធិ​ដោយ​៖CEN​

×