ខេត្តកំពង់ចាម: “តាមរយៈវេទិកាសាធារណៈមានកិច្ចការខ្លះគឺត្រូវបានដោះស្រាយជូនភ្លាមៗដល់ប្រជាពលរដ្ឋហើយក៏មានកិច្ចការខ្លះត្រូវការពេលវេលាយូរដើម្បីដោះស្រាយដែរ។ជាមួយនោះសូមឱ្យអាជ្ញាធរត្រូវតែបើកវេទិកាសាធារណៈឲ្យបានញឹកញាប់ដោយទាក់ទងបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ គ្រឿងញៀន ចរាចរណ៍ល្បែងស៊ីសង។”នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សន្តិបណ្ឌិតនេត សាវឿន ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ដែលបានលើកឡើងនារសៀលថ្ងៃទី២៣កុម្ភៈឆ្នាំ ២០២៦នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥និងលើកទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ដោយធ្វើឡើងនៅសាលសន្និសីទសាលាខេត្ត។
ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា:
គ្មានសកម្មភាពនៃការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្គេម។ប៉ុន្តែមានការលួចលាក់លេងល្បែងជល់មាន់និងល្បែងស៊ីសងតាមហាងកាហ្វេ។ត្រូវបានសមត្ថកិច្ចបង្ក្រាបបានចំនួន 12 ករណីមានការ(ថយចុះ 18ករណី)ឃាត់ខ្លួន 64 នាក់។ ករណីក្លែងបន្លំអត្តសញ្ញាណឈរបោកតាមវីងមួយករណីដែលត្រូវបានបង្ក្រាបនិងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការរួចរាល់។បទល្មើសគ្រឿងញៀនបង្ក្រាបបានចំនួន 261 ករណី(កើន 8 ករណី)ឃាត់ខ្លួន 666 នាក់។ សកម្មភាពបង្ក្រាបក្មេងទំនើងបានចំនួន 22 ករណី(ថយចុះ 18 ករណី)ឃាត់ខ្លួន 82 នាក់។
ឯកឧត្តមសន្តិបណ្ឌិតនេត សាវឿន ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍លើកឡើងថា ចំពោះលទ្ធផលដែលយើងទទួលបានរយៈពេលមួយឆ្នាំកន្លងទៅគឺទទួលបានដោយជោគជ័យ។កិច្ចការទាំងនេះគឺដោយសារក្រុមការងាររបស់ថ្នាក់ជាតិសហការជាមួយនិងអាជ្ញាធរនៅមូលដ្ឋាន ។តាមរយៈវេទិកាសាធារណៈចំនួន 10 ក្រុងស្រុកគឺមានចំនួន 160 លើកក្នុងនោះច្រើនជាងគេគឺស្រុកព្រៃឈរ មានចំនួន 84 លើកបានចូលរួមដោះស្រាយបញ្ហាជាមួយនឹងពលរដ្ឋ តាមរយៈវេទិកានេះគឺដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺស្ថានភាពបច្ចុប្បន្នដំណឹងបន្ទាន់ដើម្បីឲ្យពលរដ្ឋយល់ដឹងជ្រួតជ្រាប ។
ឯកឧត្តមសន្តិបណ្ឌិតនេតសាវឿនឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា
តាមរយៈវេទិកាសាធារណៈក្នុងនោះមានកិច្ចការខ្លះគឺត្រូវបានដោះស្រាយជូនពួកគាត់ដោយភ្លាមៗ គោលបំណងគឺដើម្បីពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ដោយមានការយកចិត្តទុកដាក់បង្ក្រាបគ្រឿងញៀនបញ្ជ្រាបច្បាប់ចរាចរណ៍ល្បែងសងដែលខុសច្បាប់។ដើម្បីឲ្យការងារទាំងនេះសម្រេចបានជោគជ័យដែលទាមទារឲ្យសង្គមទាំងមូលត្រូវតែចូលរួមគ្នាដោះស្រាយមានកិច្ចការខ្លះគឺតាមរយៈវិស័យសាសនា អាណាព្យាបាលត្រូវអប់រំកូនៗឲ្យប្រព្រឹត្តនៅទង្វើល្អ។ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវសំខាន់យើងត្រូវតែបង្កើនការប្រុងប្រយ័ត្នក្នុងនោះបើមានសមាជិកក្រុមគ្រួសារណាម្នាក់ត្រូវជិះម៉ូតូចេញទៅក្រៅសំខាន់ឲ្យពាក់មួកសុវត្ថិភាពបើករថយន្តត្រូវពាក់ខ្សែក្រវ៉ាត់។ហើយបើបងត្រូវចេះយោគយល់និងអធ្យាស្រ័យគ្នាទៅវិញទៅមក។ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី











