Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិដ្ឋាន​គិរី​សួគ៌ ផ្ដល់ជូន​ការបញ្ចុះ​តម្លៃ​ទឹកដោះគោ​សុទ្ធ ទិញ​មួយ​ថែម​មួយ ដើម្បី​ជួយ​ ​សម្រួល​ពលរដ្ឋ​កម្ពុជា​ឆ្លងកាត់​គ្រា​លំបាក​ទាំងអស់គ្នា

​រាជធានី​ភ្នំពេញ ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២១ ៖ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មី​ល ឯ​.​ក ដែល​វិនិយោគ​លើ​កសិដ្ឋាន​ផលិត​ទឹកដោះគោ​សុទ្ធ​ពី​ធម្មជាតិ​ឈានមុខ​គេ​នៅ​កម្ពុជា បាន​បន្ត​ការជួយ​របស់ខ្លួន​ដល់​ពលរដ្ឋ​កម្ពុជា​អំឡុង​គ្រា​លំបាក​នៃ​កូ​វីដ​១៩ ដោយ​ផ្ដល់​ការបញ្ចុះ​តម្លៃ​ទិញ​មួយ​ថែម​មួយ នូវ​ផលិតផល​ទឹកដោះគោ​សុទ្ធ​ពី​ធម្មជាតិ ១០០ ភាគរយ ពីថ្ងៃ​នេះ​តទៅ​។

​អតិថិជន​ទាំងអស់ ដែល​ទិញ​ទឹកដោះគោ​សុទ្ធ​ពី​ធម្មជាតិ​១០០ ភាគរយ របស់​កសិដ្ឋាន​គិរី​សួគ៌​មួយ​ដប ចំណុះ​២ លីត្រ ឬ ចំណុះ​៨៣០​មី​លី​លីត្រ នឹង​ទទួលបាន​ទឹកដោះគោ ១​ដប ទំហំ​ដូចគ្នា​បន្ថែមទៀត​ដោយ​ឥតគិតថ្លៃ​។

​ទឹកដោះគោ​សុទ្ធ​ពី​ធម្មជាតិ​១០០ ភាគរយ​របស់​កសិដ្ឋាន​គិរី​សួគ៌ អា​ចរក​ទិញ​បាន​តាម ផ្សារ​និង​ហាង​ទំនើប​ធំៗ​ទាំង​អស់​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ដូចជា​នៅ​ផ្សារ​អុ​ី​អន ផ្សារ​ម៉ាក្រូ ផ្សារ​ទំនើប​ឡាក់​គី ផ្សារ​ទំនើប​បាយ័ន និង​ផ្សារ​ទំនើប​ជាច្រើន​ផ្សេងទៀត​។​

​លោក ឈរ រិទ្ធី នាយក​ប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មី​ល ឯ​.​ក មានប្រសាសន៍ថា ៖ «​យើង​ជា​ក្រុមហ៊ុន​ក្នុងស្រុក មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ ហើយ​ក្រុមហ៊ុន​ក៏មាន​មោទនភាព​ដែល​យើង​អាចជួយ​ប្រជាពលរដ្ឋ​របស់​យើង​ក្នុង​ដំណាក់កាល​ដ៏​លំបាក​នៃ​សម័យ​កូ​វីដ​នេះ​។​»

​ក្រុមហ៊ុន​ជាច្រើន​ក្នុងស្រុក​បាន​បន្ត​ការជួយ​ដល់​ប្រទេស​កម្ពុជា តាមរយៈ​ការបញ្ចុះ​តម្លៃ ឬ​ការបរិច្ចាគ​ដល់​បុគ្គលិក​ជួរមុខ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​បាន​នឹង​កំពុងធ្វើការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩​។​

​នាពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​បាន​បរិច្ចាគ​ទឹកដោះគោ​ស្រស់​រាប់រយ​ដប និង​យ៉ា​អួ​រាប់រយ​កំប៉ុង​សម្រាប់​គ្រូពេទ្យ​ស្ម័គ្រ ចិត្ត​យុវជន​សម្តេច​តេ​ជោ ឬ​ហៅ​កាត់​ថា TYDA ដើម្បីអោយ​ក្រុមគ្រូពេទ្យ​ដ៏​ក្លាហាន​វ័យក្មេង​ដែល​កំពុងធ្វើការ​នៅ​​ជួរមុខ​ទាំងអស់នោះ​ទទួលបាន​នូវ​អាហារូបត្ថម្ភ​គ្រប់គ្រាន់​។​

​ការផ្ដល់ជូន​នាពេលនេះ គឺធ្វើឡើង​ក្នុង​ខែមេសា​ពេញ​តែម្ដង ហើយ​ក្រុមហ៊ុន​នឹង​ពិចារណា​បន្ត​ការផ្ដល់ជូន​នេះ​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្ដែង​។​

​លោក ឈរ រិទ្ធី បាន​បន្ថែមទៀតថា ៖ «​យើង​ក៏មាន​គោលបំណង​ជួយ​ទ្រទ្រង់​នូវ​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​យើង ដោយ​ផ្តល់នូវ​កម្មវិធី​ដែល​ទិញ​១​ថែម​១​នេះ ប៉ុន្តែ​យើង​ក៏​លើកទឹកចិត្ត​អោយ​ប្រជាពលរដ្ឋ​របស់​យើង​ត្រូវអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលការណ៍​របស់​រដ្ឋាភិបាល គឺ​៣​ការពារ និង ៣​កុំ​។ ដូចនេះ​ការ​ប្រូ​ម៉ូត ឬ​កម្មវិធី ទិញ​១​ថែម​១​នេះ​គឺ​យើង​អាចជួយ​គាត់​ក្នុងការ​កាត់បន្ថយ​នូវ​ចំនួន​ដែល​គាត់​ទៅ​ដើរ​ផ្សារ ឧ​ទា​ហរ​ណ៌​ពីមុន​គាត់​ទៅ​៣​ដង​ក្នុង​១​អាទិត្យ ឥឡូវ​គាត់​អាច​ទៅ​ម្ដង ឬ ២​ដង​ក្នុង​១​អាទិត្យ​។​»

​ផលិតផល​ទឹកដោះគោ​សុទ្ធ ១០០ ភាគរយ​របស់​កសិដ្ឋាន​គិរី​សួគ៌​អា​ចរក​ទិញ​បាន តាមរយៈ​កម្មវិធី​ដឹកជញ្ជូន​តាម​ទូរស័ព្ទ Nham24 នេះ​បានន័យថា​អតិថិជន​អាច​កាត់បន្ថយ​ការធ្វើដំណើ​ទៅ​ផ្សារ ក្នុងកំឡុងពេល​ដ៏​លំបាក​នេះ ដែល​នឹងចូលរួម​ក្នុង​វិធាន​រក្សារ​គម្លាត​សុវត្ថិភាព ហើយ​ជួយ​ប្រទេសជាតិ​ឱ្យ​ជៀស​ផុតពី​វិបត្ដិ​នេះ​ផងដែរ​។​

​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​កសិដ្ឋាន​ផលិត​ទឹកដោះគោ​សុទ្ធ​ពី​ធម្មជាតិ​ឈានមុខ​គេ​នៅ​កម្ពុជា សូម​ចូល​មើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​https://www.facebook.com/kirisufarm៕

×