ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នេះ បានចេញសេចក្តីជូនដំណឹង សម្រេចផ្អាកអាជីវកម្មបណ្តោះអាសន្ន ចំពោះសណ្ឋាគារ កាស៊ីណូ រ៉េដឡានធើន អ៊ិនធើណេសិនណល ស្ថិតនៅវិថីឯករាជ្យ (ផ្លូវលេខ២០០) ភូមិ៤ សង្កាត់លេខ៤ ក្រុមព្រះសីហនុ ក្រោយរកឃើញបុគ្គលិកកើតជំងឺកូវីដ១៩។
ការជូនដំណឹងឲ្យផ្អាកបន្ទាន់នេះផងដែរ ត្រូវបានធ្វើឡើង គឺក្រោយក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានទទួលព័ត៌មានថា មានករណីសង្ស័យអំពីការឆ្លងជំងឺនេះ ដល់បុគ្គលិកសណ្ឋាគារ កាស៊ីណូ រ៉េដឡានធើន អ៊ិនធើណេសិនណល ហើយក្រុមការងារឆ្លើយតបបន្ទាន់នសមន្ទីរសុខាភិបាលខេត្ត ក៏បានយកវត្ថុសំណាកពីអ្នកសង្ស័យនោះ ដើម្បីពិនិត្យរកវីរុសកូវីដ-១៩។
តាមរយៈ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកដំណើរការអាជីវកម្មសណ្ឋគារ កាស៊ីណូ «រ៉េដឡានធើន អិុនធើណេសិនណល» ជាបណ្តោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័ក ក្នុងរយៈពេល ១៤ ថ្ងៃ ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
ជាមួយគ្នានេះផងដែរ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានណែនាំឲ្យអ្នកពាក់ព័ន្ធទាំងអស់នៅសណ្ឋាគារ និងកាស៊ី នេះ ប្រសិនមានការសង្ស័យឆ្លងកូវីដ១៩ សូមប្រញាប់ទៅធ្វើតេស្តរកជំងឺ និងធ្វើចត្តាឡីស័កឲ្យបានគ្រប់ៗគ្នា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ។
ហេតុនេះ សូមម្ចាស់សណ្ឋគារ និងកាស៊ីណ ខាងលើ បានជ្រាបហើយ សូមអនុវត្តការផ្អាកដំណើរការអាជីវកម្មរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់ ដោយមិនអនុញ្ញាតឲ្យភ្លៀវនៅបន្តចេញចូល ទៅលេងកម្សាន្ត ទៀតឡើយ បើពុំដូច្នោះទេ នឹងត្រូវប្រឈមការអនុវត្តវិធានការតាមនីតិវិធីច្បាប់ជាធរមាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង