Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយក​ស៊ីម៉ាក់ ដំណើរ​ឆ្ពោះទៅមុខ​នៃ​សុនខ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូ​វីដ​១៩ នៅ​កម្ពុជា​!

ភ្នំពេញ ៖ បន្ទាប់ពី​មាន​ធ្វើការ​ហ្វឹកហ្វឺន​សត្វ​សុនខ​ជាច្រើន​ក្បាល​ដើម្បី​ស្វែងរក អ្នក​ផ្ទុក​វីរុស​កូ​វីដ​១៩​អង្គភាព​ស៊ីម៉ាក់​បាន​អះអាងថា​ការងារ​នេះ​កំពុង​ដំណើរ​ល្អ​ឆ្ពោះ​មុខ​។​

លោក​ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព កំចាត់មីន កម្ពុជា​(​ស៊ីម៉ាក់​)​បានបញ្ជាក់ នៅ​បណ្តាញ​សង្គម​នៅ​ថ្ងៃទី​៧​ខែមេសា ឆ្នាំ​២០២១​ថា​៖ ដំណើរ​ឆ្ពោះទៅមុខ​នៃ​សុនខ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូ​វីដ​១៩ នៅ​កម្ពុជា​! អង្គភាព​ស៊ីម៉ាក់​មាន​សុនខ មាន​ឯកសារ​និង​សម្ភារ​:​ហ្វឹកហ្វឺន មាន​អ្នកមាន​សមត្ថភាព​កាន់​សុនខ និង​មាន​គ្រូ​បច្ចេកទេស​មាន​សមត្ថភាព​បង្ហាត់បង្រៀន​សុនខ ! រួមគ្នា​ជាមួយ​សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ​នៃ​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ សុខាភិបាល ព្រមទាំង​មានការ​គាំទ្រ​ទាំង​ស្មារតី​និង​សំភារ​:​ពី​មិត្ត​ភ័​ក្ត​ជាតិ​និង​អន្តរជាតិ ទាំងអស់គ្នា​បន្ត​ខិតខំ​និង​ប្តេជ្ញា​អនុវត្តតាម​គំនិត​ផ្តួចផ្តើម​និង​អនុសាសន៍​ដ៍​ខ្ពង់ខ្ពស់​របស់​ស​មេ្ត​ច​តេ​ជោ ក្នុងការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​សុនខ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូ​វីដ​១៩ ដើម្បី​រួមចំណែក​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា ទាំង​ស្ថានភាព​ចំពោះមុខ និង​អនាគត​វែងឆ្ងាយ​ទៅមុខទៀត​។

លោក​អគ្គនាយក​ស៊ីម៉ាក់​បាន​លើ​ឡើង​បច្ចុប្បន្ននេះ សុនខ​ហិត​អ្នក​ផ្ទុក​វីរុស​កូ​វីដ​១៩​បាន​ហ្វឹកហ្វឺន​និង​កំពុង​ប្រើប្រាស់​នៅ​ប្រទេស​មួយចំនួន ។  កាល​ពេលកន្លងមក​អង្គភាព​ស៊ីម៉ាក់​ធ្លាប់​លើកឡើងថា​នឹង​ត្រៀម​ប្រើប្រាស់​សត្វ​សុខន​ចំនួន​១០​ក្បាល​ដើម្បី​ស្វែងរក​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​១៩​។​

លោក ហេង រតនា បាន​លើកឡើងថា​៖ ការត្រៀម​សត្វ​ឆ្កែ​ចំនួន​១០​ក្បាល រួមទាំង​អ្នកជំនាញ​ពី​ក្រសួងសុខាភិបាល និង​ឯកសារ​សម្រាប់​ហ្វឹកហ្វឺន ដើម្បី​ត្រៀម​ហ្វឹកហ្វឺន​សត្វ​ឆ្កែ​ទាំងនោះ​។​
លោក​បន្តថា ការហ្វឹកហាត់​សត្វ​ឆ្កែ​ទាំង​១០ ក្បាល​នេះ​ឱ្យ​ហិតក្លិន​រក​អ្នក​ដែលមាន​ជំងឺ​កូ​វីដ​-១៩ អាច​ប្រើ​រយៈពេល​ប្រហែល​៣ ទៅ ៤​ខែ​។

​លោក ហេង រតនា បញ្ជាក់ថា​៖ ក្រោយពី​ចេះ​ហិតក្លិន​កូ​វីដ​ហើយ ត្រូវ​សាកល្បង​ឱ្យ​រក​ជាក់ស្ដែង​មុននឹង​ចេញ​ឱ្យ​អនុវត្ត​ប្រតិបត្តិ​ការបា​ន​។ ក្រោយពី​ធ្វើការ​ជាមួយ​អ្នក​វិទ្យា​សា ស្ត្រ​ខាង​វិ​ជ្ជ​សាស្ត្រ​ហើយ ធានា​សុវត្ថិភាព ១០០​ភាគរយ​ហើយ មិនឱ្យ​ប៉ះពាល់​ទៅលើ​ការឆ្លង​ឬ​ហានិភ័យ​ណាមួយ​ដល់​សុនខ​ឬ​សត្វ​ឆ្កែ​ហើយ គឺ​យើង​ចាប់ផ្ដើម​អនុវត្ត ។​
​លោក​បន្ថែមថា ក្រៅពី​ហ្វឹកហ្វឺន​សត្វ​ឆ្កែ​ទាំង ១០​ក្បាល​នេះហើយ​ស៊ីម៉ាក់ ក៏បាន​ត្រៀម​សត្វ​ឆ្កែ ជាច្រើន​ក្បាល​ទៀត​ដែរ ទុក​ត្រៀម​ហ្វឹកហាត់​បន្ត​សម្រាប់​ហិតក្លិន​និង​ស្រាវជ្រាវ​អ្នក​ដែល​កើត​ជំងឺ​កូ​វីដ​-១៩ បើសិន​ការអនុវត្ត​ជំហាន​ដំបូង​ទទួលបាន​ជោគជ័យ​នោះ​។

សួ​ម​បញ្ជាក់ថា​៖ ការបណ្តុះបណ្តាល​នេះ​ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ឱ្យ​ក្រសួងសុខាភិបាល និង​អង្គភាព​ស៊ីម៉ាក់​រៀបចំ​កម្មវិធីសិក្សា​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​សុនខ​ឬ​សត្វ​ឆ្កែ ជា​ជំនួយ​ហិត​រក​អ្នក​ផ្ទុក​កូ​វីដ​-១៩ ដោយ​ថា ដើម្បី​ចូលរួម​ទប់ស្កាត់​និង​ប្រឆាំង​ទៅនឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×