Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែ​ក្តៅ​ហើយ​! តារា​សម្តែង​ដ៏​ល្បីឈ្មោះ​លោក Paing Takhon ត្រូវ​យោធា​មី​យ៉ាន់​ម៉ា ចាប់ខ្លួន​ដល់​ក្នុងផ្ទះ ដោយ​ចោទថា​…

​តាម​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​នៅវេលា​ថ្ងៃត្រង់​មុននេះ​បន្តិច (​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១) ឲ្យ​ដឹងថា ក្រុម​សកម្មជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​និយាយថា កងទ័ព​បាន​បើក​ការបាញ់ប្រហារ​ទៅលើ​ក្រុមបាតុករ ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ពុធ ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិច ១៥ នាក់ និង​ជាច្រើន​នាក់​ទៀត​រងរបួស​។​

​សមាគម​ជំនួយ​សម្រាប់​អ្នកទោសនយោបាយ (AAPP) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ជន​ស៊ីវិល​ជិត ៦០០ នាក់ ត្រូវបាន​សម្លាប់​ដោយ​កម្លាំង​សន្តិសុខ​នៅក្នុង​ភាពច្របូកច្របល់​មួយ ចាប់តាំងពី​របប​យោធា​បាន​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី កាលពី​ខែកុម្ភៈ ឆ្នាំ​២០២១ កន្លងទៅនេះ​។​

​ចំណែក​ក្រុម​តស៊ូ​មតិ​បាន​និយាយថា មនុស្ស ២៨៤៧ នាក់ បច្ចុប្បន្ននេះ កំពុង​ត្រូវបាន​ឃុំខ្លួន ខណៈដែល​អ្នកនាំពាក្យរ​បប​យោធា មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ​។​

​ពួកគេ​ក៏បាន​ប្រាប់​ឲ្យ​ដឹងថា មាន​ដីការ​ចាប់ខ្លួន ត្រូវ​បានចេញ​ចាប់ខ្លួន​មនុស្ស​រាប់រយ​នាក់ ដោយ​ពួកយោធា​នៅ​សប្តាហ៍​នេះ នឹង​ធ្វើឡើង​បន្ទាប់​ទៅលើ​ក្រុម​អ្នកមាន​ឥទ្ធិពល​ល្បីៗ ក្នុងនោះ​មាន តារា​ល្បីៗ និង​សូម្បី​តន្ត្រីករ​ផងដែរ​។​

​ជាក់ស្តែង លោក Paing Takhon ដែលជា​តារា​បង្ហាញ​ម៉ូត និង​ជា​តារា​សម្តែង​ដ៏​មានឈ្មោះ​ល្បី​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា និង​ថៃ គឺជា​មនុស្ស​ម្នាក់​ចុងក្រោយ ដែល​ត្រូវបាន​គេ​ឃុំខ្លួន ក្នុងចំណោម​តារា​ល្បីៗ នៅក្នុង​ប្រទេស​នេះ​។ តារា​វ័យ ២៤ ឆ្នាំ រូបនេះ កន្លងមក បានធ្វើការ​ថ្កោលទោស​ការកាន់កាប់​រប​ស់​យោធា និង​បាន​សន្យា​គាំទ្រ​លោកស្រី ស៊ូ​ជី​។​

​បងស្រី​របស់គាត់​ឈ្មោះ Thi Thi Lwin បាន​ប្រាប់ Reuters ថា យោធា​បាន​ចាប់ខ្លួន​ប្អូនប្រុស​របស់​នាង​នៅ​ម៉ោង ៤ និង ៣០ នាទី​ព្រឹក នៅផ្ទះ​ឪពុកម្តាយ​របស់​ពួកគេ នៅ​ទីក្រុង​យ៉ាំង​ហ្គោ​ន ដែលជា​កន្លែង​គាត់​បាន​ស្នាក់នៅ​ជាច្រើន​ថ្ងៃ ខណៈពេល​គាត់​មិន​ស្រួលខ្លួន​។​

​នាង​បាន​និយាយ​ទាំង​ការព្រួយបារម្ភ​ថា កម្លាំង​សន្តិសុខ​បានមក​កាន់​ផ្ទះ​របស់​នាង ជាមួយ​រថយន្ដយោធា ៨ គ្រឿង ផ្ទុក​ទាហាន​ប្រហែល ៥០ នាក់ ហើយ​នាង​ក៏​មិន​ច្បាស់​ថា​តើ ប្អូនប្រុស​របស់​នាង​នឹងត្រូវ​បាន​គេ​យកទៅ​ទីណា​នោះទេ​៕

រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×