Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​មណ្ឌលគិរី ដុតបំផ្លាញ​ដើម​កញ្ឆា​ស្រស់ ជាង ២​ពាន់​ដើម នៅក្នុង​ស្រុក​អូររាំង

​មណ្ឌលគិរី​៖ ដើម្បី​រួមចំណែក​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នៃ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល សំដៅ​ថែរក្សា​ការពារ សន្តិសុខ​សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ ការអភិវឌ្ឍន៍​សង្គម និង​លើកកម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ​ទូទៅ​, នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៨ ខែមេសា ឆ្នាំ​២០២១ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី និង​ជា​ប្រធានគណៈកម្មាធិ ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ដុតបំផ្លាញ​ដើម​កញ្ឆា​ស្រស់ ដែល​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ធ្វេី​ការបង្ក្រាប កាលពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០២១​នេះ​។

​ក្នុង​ពិធី​នោះដែរ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាន គឹម​អឿន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត រួមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​ស្រុក ដែល​ប្រព្រឹត្តទៅ​នៅ​ទីតាំង​ព្រលានយន្តហោះ ស្ថិតក្នុង​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។​

​ឱកាស​នោះដែរ ឯកឧត្តម អភិបាលខេត្ត បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១,០០០$ ដល់​កម្លាំង​នគរបាល​គ្រឿងញៀន ដើម្បី​ជាការ​លើកទឹកចិត្ត និង​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​ម្នាក់ ២​ម៉ឺន​រៀល​ផងដែរ​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×