Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិចសន្និដ្ឋានជាផ្លូវការថា កូរ៉េខាងជើងជាអ្នកធ្វើឃាត លោក គីម ជុងណាម

spot_img

សហរដ្ឋអាមេរិចនៅថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការសន្និដ្ឋានជាផ្លូវការហើយថា ប្រទេសកូរ៉េខាងជើងជាអ្នកបញ្ជាឲ្យមានការធ្វើឃាត លោកគីម ជុងណាម ដែលត្រូវជាបងប្រុសម្តាយទីទៃ របស់មេដឹកនាំផ្តាច់ការ គីម ជុងអ៊ុន។

លោក គីម ជុងណាម ត្រូវបានគេធ្វើឃាតដោយសារធាតុគីមីហាមឃាត់ VX កាលពីឆ្នាំមុន ខណៈពេលដែលលោកកំពុងធ្វើដំណើរនៅក្នុងព្រលានយន្តហោះទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិច Heather Nauert បានថ្លែងដូច្នេះថា “ការបង្ហាញជាសាធារណៈនូវបទដ្ឋានសកលប្រឆាំងនឹងការប្រើប្រាស់អាវុធគីមី បានបង្ហាញឲ្យឃើញកាន់តែខ្លាំងនូវចរិកអាត្មានិយមរបស់កូរ៉េខាងជើង និងបញ្ជាក់ថា ពួកយើងមិនអាចទ្រាំអត់ឱនដល់កម្មវិធីអាវុធប្រល័យលោករបស់កូរ៉េខាងជើងឡើយ”៕ សុភ័ក្ត្រ

spot_img
×