Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សែ​ល​កាត​បានប្រគល់​ជូន​នូវ​ទឹកប្រាក់ 850,000 ដុល្លារ ទៅកាន់​សហគមន៍​វិញ​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ 2021

ភ្នំពេញ​៖ ថ្ងៃទី 08 មេសា 2021 ក្រុមហ៊ុន​សែ​ល​កាត បាន​ប្រគល់ជូន​អតិថិជន​ដ៏​ស្មោះស្ម័គ្រ​នូវ​ទឹកប្រាក់​សរុប​ចំនួន 850,000 ដុល្លារ នៅក្នុង​កម្មវិធី​ប្រ​ម៉ូ​សិន​ដ៏​ពេញនិយម​បំផុត​មួយ​របស់ខ្លួន ដែល​ត្រូវបាន​ធ្វើឡើង​ពេញ​មួយ​ត្រីមាស​ដំបូង​នៃ​ឆ្នាំ 2021​។​

​ចំនួន​ទឹកប្រាក់​ដែល​បាន​ផ្តល់ជូន​នៅក្នុង​កម្មវិធី​ឈ្នះ​មួយ​ម៉ឺន​ដុល្លារ​រៀងរាល់ថ្ងៃ រួមមាន 300,000 ដុល្លារ​ក្នុង​ខែមករា 230,000 ដុល្លារ​ក្នុង​ខែកុម្ភៈ និង 320,000 ដុល្លារ​ទៀត នៅក្នុង​ខែមីនា​។​

​ប្រាក់រង្វាន់​លើកទឹកចិត្ត​នេះ ត្រូវបាន​ប្រគល់ជូន​ដល់​អតិថិជន​មានសំណាង​ចំនួន 14​នាក់ ដែល​ពួកគាត់​មាន​ទីលំនៅ​នៅ​តំបន់​ផ្សេងៗ​គ្នា​ដូចជា រាជធានី​ភ្នំពេញ កំពង់ធំ ពោធិសាត់ ព្រះសីហនុ កំពង់ឆ្នាំង ព្រៃវែង រតនគីរី បាត់ដំបង កំពង់ចាម និង​ខេត្តកណ្ដាល​។​

​ទឹកប្រាក់​ដែល​ឈ្នះ មាន​ចាប់ពី 10,000 ដុល្លារ រហូត​ទៅដល់ 90,000 ដុល្លារ ដែល​ទឹកប្រាក់​ទាំងនេះ អាច​នឹង​ប្រើប្រាស់​ជា​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ចាំបាច់​នៅក្នុង​គ្រួសារ​ក្នុងអំឡុង​ស្ថានភាព​ដ៏​ពិបាក​ក្នុងពេល​បច្ចុប្បន្ននេះ​។​

​នា​ថ្ងៃទី 21 ខែមីនា អ្នកស្រី ឡុ​ច ចាន់​ស៊ីណា ដែលជា​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ បាន​ក្លាយជា​អ្នកមាន​សំណាង​ចុងក្រោយ ដែល​បានឈ្នះ​នូវ​ទឹកប្រាក់​ចំនួន 9 ម៉ឺន​ដុល្លារ​។ គាត់​បានឱ្យដឹងថា​៖ “​ខ្ញុំ​ពិតជា​មិន​ជឿ​សោះ នៅពេលដែល​ទទួលបាន​ដំណឹង​នេះ​”​។ ខ្ញុំ​បានឈ្នះ​ទឹកប្រាក់​ដែល​អាចជួយ​កែប្រែ​ជីវិត​បាន​នេះ នៅក្នុង​អំឡុង​ស្ថានភាព​ដ៏​ពិបាក​តែម្តង​។ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់​។​”

​ក្នុងនោះ​ផងដែរ នា​ដើម​ខែមីនា​កន្លងទៅ​ថ្មីៗ​នេះ អ្នកនាង វ៉ែន ធី​រ៉ាត់ ដែលជា​ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ភ្នំពេញ បានឈ្នះ​ប្រាក់រង្វាន់​ចំនួន 9 ម៉ឺន​ដុល្លារ​។ គាត់​បាន​ថ្លែងឱ្យដឹងថា​៖ “​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រន្ធត់​ខ្លាំងណាស់ ព្រោះ​ខ្ញុំ​មិនដែល​នឹកស្មានថា ខ្លួនឯង​អាចជា​អ្នកឈ្នះ​បែបនេះ​សោះ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​សែ​ល​កាត នូវ​ប្រាក់រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​។ វា​នឹង​អាចជួយ​ជា​ប្រយោជន៍​បាន​យ៉ាងច្រើន​ដល់​គ្រួសារ​ខ្ញុំ​ជាក់​ជាមិនខាន​”​។​

​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​មានប្រសាសន៍ថា លោក​មាន​ក្តី​សោមនស្ស​បំផុត​ដែល​បានឃើញ​ថវិការ​នេះ បាន​ទៅ​ដល់ដៃ​ពលរដ្ឋ និង​សហគមន៍ ដែល​កំពុង​ត្រូវការ​វា​សម្រាប់​ទូទាត់​ថ្លៃ​ចំណាយ​នៅក្នុង​ផ្ទះ ចំណាយ​ក្នុង​អាជីវកម្ម ក៏ដូចជា​ការទូទាត់​ចំណាយ​ប្រចាំថ្ងៃ​ផ្សេងៗ​ទៀតផង​ដែរ​។​

“​ចំពោះ​ក្រុមហ៊ុន​សែ​ល​កាត ពួកយើង​តែង​ប្តេជ្ញាចិត្ត​ក្នុង​ការជួយ​កែប្រែ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​តបស្នង​ជូនទៅ​កាន់​សហគមន៍​វិញ ជាពិសេស​នៅពេលដែល​ពួកគេ​កំពុងមាន​តម្រូវការ​ខ្លាំង​បំផុត​តែម្តង​”​។​

​កម្មវិធី​ឈ្នះ​មួយ​ម៉ឺន​ដុល្លារ​រៀងរាល់ថ្ងៃ​របស់​សែ​ល​កាត គឺជា​ការផ្តល់ជូន​ពិសេស​ដល់​អតិថិជន​នូវ​ឱកាស​ឈ្នះ​ទឹកប្រាក់​ចំនួន 10,000 ដុល្លារ​រៀងរាល់ថ្ងៃ​។​

​ប្រសិនបើ​ពុំមាន​អ្នកឈ្នះ​នោះទេ ប្រាក់រង្វាន់​នេះ នឹងត្រូវ​យកទៅ​បូក​បន្ថែម​នៅ​ថ្ងៃ​បន្ទាប់ ដែល​នឹង​ក្លាយជា​រង្វាន់​ដ៏​ធំ​អស្ចារ្យ ពោលគឺ​មាន​ចំនួន​សរុប​រហូត​ទៅដល់ 10 ម៉ឺន​ដុល្លារ​ឯណោះ​។​

​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ប្រចាំថ្ងៃ សូម​តេ ឬ​ផ្ញើ​សារ “10K” ទៅកាន់​លេខ 8888 ហើយ​បន្ទាប់មក​អ្នកនឹង​ទទួល​លេខ​ផ្សងសំណាង ដែលមាន 6​ខ្ទង់​។ អ្នកឈ្នះ នឹង​ត្រូវបាន​ប្រកាសជូន​ឱ្យដឹង​ជា​រៀងរាល់ថ្ងៃ នៅ​ម៉ោង 7​យប់ នៅលើ​កញ្ចក់​ទូរទស្សន៍ CTN និង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ CTN ហើយក៏​ត្រូវបាន​ចែករំលែក​នៅលើ​ប៉ុស្តិ៍​យូ​ធូប​របស់​សែ​ល​កាត​ផងដែរ​៕

រក្សាសិទ្ធិដោយ ៖ CEN

×