Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅហ្វាយខេត្ត​ព្រះសីហនុ កំពុងពិចារណាឱ្យអ្នក​ចាក់​វ៉ាក់សាំង ២​ដង​អាច​ចេញចូល ខេត្ត​ព្រះសីហនុបាន

​ព្រះសីហនុ​៖រដ្ឋបាលខេត្ត​ព្រះសីហនុ កំពុង​ពិចារណា​ផ្តល់ការអនុញ្ញាតជូនចំពោះតែអ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ចំនួនពីរលើក ត្រូវធ្វើដំណើរ​ចេញ​ចូលក្នុងខេត្ត​ព្រះ​សីហ​នុ ។​

​បើតាម​ការ បង្ហោះ​តាម​ណ្ដា​ញ​សង្គម​របស់​រដ្ឋបាលខេត្ត ព្រះសីហនុ នៅមុននេះ រដ្ឋបាលខេត្ត​ព្រះសីហនុ កំ ពុង​ពិចារណា​ផ្តល់ ការអនុញ្ញាត ជូន ចំពោះ តែ អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ចំនួន ពីរ លើករួចរាល់ និង មាន​ភាពចាំបាច់ត្រូវធ្វើដំណើរ​ចេញ​ចូល ក្នុងខេត្ត​ព្រះ​សីហ​នុ តែប៉ុណ្ណោះ នៅក្រោយពេល​ប​ម្រាម​ធ្វើដំណើរ​ឆ្លង ខេត្ត​របស់​រាជ​រដ្ឋាភិបាលបានបញ្ចប់​។

​នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​០៨ ខែមេសា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ដែលមាន​របៀបវារៈ​ដូចខាងក្រោម​÷

១.​ការអនុវត្ត​សេ​ចក្រី​សម្រេច​លេខ ៤៤ សសរ ចុះ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ស្ដីពី​ការហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំងប្រទេស​ជា​បណ្ដោះអាសន្ន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩។

២.​ការត្រៀម​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ នៅតាម​លំនៅដ្ឋាន។​

៣.​ការចាក់​វ៉ាក់សាំង​ជូន​អតីតយុទ្ធជន​។

៤.​ពិនិត្យ​បញ្ជី​ឈ្មោះ​អ្នក​ដែល​បញ្ចាក់​នឹងមិន​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩។

៥.​ពិនិត្យ​បញ្ជី​ឈ្មោះ​មន្ត្រីរាជការ​តាម​មន្ទីរ​-​អង្គភាព នូវ​ចំនួន​អ្នក​បាន​ចាក់ ចំនួន​អ្នក​មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ចាក់ និង​ចំនួន​អ្នក​មិន​ព្រមទៅ​ចាក់​ការពារ​កូ​វីដ​-១៩​។​

​ដោយមាន​ការចូលរួម​ពី លោក លោកស្រី​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត អភិបាលក្រុង ស្រុក និង​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×