Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​តាកែវ អញ្ជើញ​រៀបចំ​ពិធីបួងសួង​សុំ​សេចក្ដី ពី លោកតា​កែវ លោកយាយ​កែវ ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ នៅ​ទូទាំង​ខេត្ត ជៀស​ឆ្ងាយ​ពី​ជំងឺ​កូ​វីដ​១៩

​តាកែវ ៖ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែមេសា ឆ្នាំ​២០២១ ក្នុងឱកាស​ជិត​ឈានចូល​មកដល់​ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃណី​ជាតិខ្មែរ ខាងមុខនេះ ឯកឧត្តម យស ណា​ស៊ី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សា ព្រមទាំង ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​លោកជំទាវ ស្រី ប៉ុណ្ណា​ដាវី លោក លោកស្រី អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ បាន​អញ្ជើញ​ចូល រួម​រៀបចំ​ពិធីសែនព្រេន​នៅ​អាស្រម​ណ៍ «« លោកតា​កែវ លោកយាយ​កែវ »» ដើម្បី​សុំ​សេចក្ដី សុខ និង​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ នៅ​ទូទាំង​ខេត្តតាកែវ ជៀស​ឆ្ងាយ​ពី​ជំងឺ​កូ​វីដ​១៩​។​

​ក្នុងឱកាស​នោះដែរ ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​តាកែវ ក៏បាន​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតន ត្រ័យ ទេវតា​ឆ្នាំ​ថ្មី និង​វត្ថុ ស័ក្តិ សិទ្ធិ​ក្នុង​លោក ប្រទាន​ពរជ័យ​សិរី​មង្គល បវរ​មហាប្រសើរ​ដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង ប្រជាពលរដ្ឋ​ក្នុង ក្រុង ស្រុក ខេត្ត​ទាំងអស់ សូម​មាន​សុខភាព ល្អ​ដើម្បី បន្ត​អភិវឌ្ឍន៍​ភូមិ ឃុំ ស្រុក ខេត្ត ឱ្យ​កាន់តែ​ទទួលបាន​សមិទ្ធផល​ថ្មីៗ​ថែមទៀត ។​

​បន្ថែម​ពីនេះ​ដែរ ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត ក៏បាន​បួងសួង​សុំ​សេចក្តីសុខ​ជូន​ថ្នាក់ដឹកនាំ និង ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​ជៀស​ចាក​ឆ្ងាយ​ពី​ជំងឺ​ទាំងពួង ជាពិសេស​ជំងឺ​កូ​វីដ​-១៩ និង​សូមឱ្យ ព្យាបាល​ជំងឺ​ដ៏​កាច​សាហាវ​នេះ មាន​ប្រសិទ្ធភាព កាត់បន្ថយ​អ្នករងគ្រោះថ្នាក់​ដល់​ជីវិត និង​ឲ្យ​មេរោគ​ចង្រៃ​នេះ វិនាស​សាប សូន្យ​ឲ្យ​អស់​ផងដែរ ៕​រក្សា​សិទ្ធិ​ដោយ​៖​សារឿន​

×