ឆ្នាំជូត
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹក ដល់ម៉ោង៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងលឿង។
-លេខនៃលាភសំណាងគឺលេខ ៤៨ និងលេខ ៥៩។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំជូត ពង្សទេវតាប្រុស ធាតុទឹក រាសីធ្លាក់ស្រុតចុះ ។ នៅថ្ងៃនេះលោកអ្នកអាចជួបគ្រោះភ័យជាយថាហេតុដោយសារតែការធ្វេសប្រហែសដោយប្រការណាមួយ ដូច្នេះមិនគប្បីធ្វើដំណើរទៅទីឆ្ងាយដែលពុំចាំបាច់ឡើយ ព្រោះមានសត្រូវប៉ងយាយីធ្វើអោយរំខាន។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ ថ្ងៃនេះមិនគួរប្រញាប់ប្រញាល់ដាក់ទុនពេកនោះទេ។ រីឯបញ្ហាសេ្នហាច្រើនតែចាប់កំហុសគ្នាទៅវិញទៅមក៕
ឆ្នាំឆ្លូវ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹកដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១១ និងលេខ ៦១ ។
-សូមខមិន ១៦៨ យកលាភសម្បត្តិមហាសេដ្ឋីនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ពង្សមនុស្សប្រុស ធាតុដី រាសីល្អជាមធ្យម។ នៅថ្ងៃនេះទោះលោកអ្នកធ្វើអ្វីមួយគួរប្រយ័ត្នប្រយែងបន្តិច ពីព្រោះងាយមានរឿងរ៉ាវចម្រូងចម្រាសកើតឡើងណាស់ ក្រៅពីនេះលោកអ្នកអាចមានក្រុមមនុស្សបង្ករឿងថ្នាំងថ្នាក់ច្រើនដូច្នេះត្រូវចេះធ្វើគធ្វើថ្លង់ខ្លះទើបជាការប្រពៃ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបអាចចិញ្ចឹមឆ្នាំងបាយរស់។ ការធ្វើដំណើរទីជិតឆ្ងាយជួបបញ្ហាប្រទាំងប្រទើសច្រើន ពិសេសអោយប្រយ័ត្នក្រុមមនុស្សយាយីដោយប្រការណាមួយ។ ចំណែកបញ្ហាសេចក្តីស្នេហាកម្លោះក្រមុំមិនមានការជឿនលឿនទៅមុខទេគឺមានតែការថយក្រោយច្រើនជាង៕
ឆ្នាំខាល
-ម៉ោងនៃលាភសំណាងគឺម៉ោង៤ព្រឹក ដល់ម៉ោង ៥ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងឈាមជ្រូក។
-លេខនៃលាភសំណាងគឺលេខ២៧ និងលេខ៤៩។
-សូមខមិនលេខ ១១១ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំខាល ពង្សមនុស្សស្រី ធាតុឈើ រាសីខ្ពស់ត្រដែត។ រាល់កិច្ចការដែលប៉ងប្រាថ្នាថ្ងៃនេះលោកអ្នកតែងទទួលបានផលផ្លែផ្កាល្អនិងរមែងបានជួបតែនឹងរឿងល្អជានិច្ចគ្មានឧបសគ្គអ្វីមករារាំងធ្វើអោយលោកអ្នកលំបាកនោះឡើយ។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានដំណើរការទៅមុខយ៉ាប់យឺនបន្តិចពិតមែន តែក៏មានភាពសុខដុមល្អប្រពៃណាស់ផង។ ការធ្វើដំណើរឆ្ងាយជិតមានតែក្រុមមនុស្សអាណិតស្រឡាញ់និងស្វាគមន៍ជានិច្ច។ ចំណែកស្នេហាកម្លោះក្រមុំមានការជឿនលឿនទៅមុខយឺតតែបើថយក្រោយវិញនោះគឺឆាប់រហ័សណាស់ គប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំថោះ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹក ដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងស។
-លេខនៃលាភសំណាងគឺលេខ ១ និងលេខ ៦៩។
-សូមខមិនលេខ ១៦៨ ដើម្បីយកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំថោះ ពង្សមនុស្សស្រី ធាតុឈើ រាសីល្អជាមធ្យម។ បញ្ហាផ្លូវចិត្តថ្ងៃនេះមិនសូវជាសប្បាយរីករាយប៉ុន្មានទេ ហើយបើលោកអ្នកចង់ទទួលផលពីការងារនោះលុះត្រាតែលោកអ្នកមានចិត្តអំណត់ព្យាយាមនិងបូជាពេលវេលាច្រើនផង។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញការជួញដូរនៅទីជិតពុំសូវជាបានកាក់កបទេ គឺទាល់តែទៅជួញដូរនៅឯទីឆ្ងាយទើបល្អនិងសមប្រកប នៅថ្ងៃនេះទោះបីលោកអ្នកធ្វើអ្វីក៏ដោយគប្បីស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសអ្នកចេញទៅប្រកបការងារនៅឯតាមខេត្តឬតំបន់ឆ្ងាយពីផ្ទះសម្បែង ពីព្រោះលោកអ្នកងាយមានក្រុមមនុស្សបៀតបៀនយាយីក្នុងក្តីបំណងអាក្រក់ដើម្បីដណ្តើមផលប្រយោជន៍អ្វីមួយពីអ្នក។ ចំពោះបញ្ហាសេចក្តីស្នេហាកម្លោះក្រមុំកុំគប្បីជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ ហើយត្រូវមកខ្លោចផ្សាអស់មួយជីវិត៕
ឆ្នាំរោង
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹកដល់ម៉ោង៨យប់ ។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១៩ និងលេខ ៥៩។
-សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិសំពៅហ្លួងនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរោង ពង្សទេវតាប្រុស ធាតុមាស រាសីល្អជាមធ្យម។ ដួងរាសីរបស់លោកអ្នកថ្ងៃនេះមានបញ្ហាមិនល្អខ្លះៗចូលយាយីផង ដូចនេះរាល់ការប្រកបកិច្ចការងារអ្វីតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលក្បែរកើត។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានទិញចូលលក់ចេញគ្រាន់បើ តែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទាំងនោះទៅរួច។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីវិញបើមានការផ្សំផ្គុំគ្រួសារឬចូលស្តីដណ្តឹងជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំម្សាញ់
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹកដល់ម៉ោង ៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌បៃតង និងពណ៌ក្រហម។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៩៩។
-សូមខមិនលេខ ៨៩៩ យកលាភសម្បត្តិទេវតាទ្រព្យនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ពង្សមនុស្ស ធាតុភ្លើង រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីឃើញថាមានការចម្រើនលូតលាស់ទៅមុខនិងមានការជួយជ្រោមជ្រែងពីអ្នកដទៃមួយចំនួនផង នៅថ្ងៃនេះដែរបើលោកអ្នកមានបញ្ហាអ្វីអាក្រក់ចូលមកយាយីគប្បីប្រឹងប្រែងដោះស្រាយទើបបញ្ហាមួយចំនួនមិនធ្លាក់កាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ ចំពោះលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញតែងជួបផលលំបាកក្នុងការរកផលចំណូលណាស់។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានភាពខ្វាយខ្វល់និងមានភាពតោលតែលពីជីវិតអនាគតរបស់ខ្លួនរាប់រយជំពូក៕
ឆ្នាំមមី
-ម៉ោងនៃលាភសំណាងគឺម៉ោង ៧ព្រឹក ដល់ម៉ោង៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងស។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៨៩។
-សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិសំពៅហ្លួងនឹងប្រទានសម្បត្តិមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមី ពង្សទេវតាស្រី ធាតុភ្លើង រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានការសុខទាំងកាយសប្បាយទាំងចិត្តគ្រាន់គាប់ប្រសើរ ទោះបីយ៉ាងណាសម្រាប់ស្ត្រីលោកអ្នកនៅជួបបញ្ហាលំបាកផ្លូវចិត្តក៏មានខ្ពស់ផង។ ចំណែកអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានការទិញចូលលក់ចេញគ្រាន់កម្រើកមួយៗគួរសម ហើយបើចង់ជួញទីជិតឆ្ងាយផលកម្រៃក៏តែងឆ្លើយតបគួរជាទីពេញចិត្តមួយចំនួនត្រឡប់មកវិញដែរ។ ចំពោះបញ្ហាសេចក្តីស្នេហាកម្លោះក្រមុំវិញកុំគប្បីមានការជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំមមែ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹក ដល់ម៉ោង ១០យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ប្រផេះ និងពណ៌បៃតង។
-លេខនៃលាភសំណាងគឺលេខ ២០ និងលេខ ៦៦។
-សូមខមិនលេខ ៧៨៩ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមែ ពង្សទេវតាស្រី ធាតុមាស រាសីល្អជាមធ្យម។ នៅថ្ងៃនេះឃើញថាការប្រកបការងារមិនសូវមានការជឿនលឿនទៅមុខទេ ពិសេសលោកអ្នកងាយកើតរឿងចម្រូងចម្រាសទៀតផង។ បើអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានការជឿនលឿនទៅមុខគ្រាន់បើ ហើយបើចង់ទិញកន្លែងលក់ដូរឬចង់រើទីកន្លែងលក់ដូរក៏តែងសមដូចប្រកបជានិច្ច។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំ បើលោកអ្នកចង់ចូលស្តីដណ្តឹងឬរៀបអាពាហ៍ពិពាហ៍ក៏ជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំវក
-ម៉ោងនៃលាភសំណាងគឺម៉ោង៤ព្រឹក ដល់ម៉ោង៩យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងស។
-លេខនៃលាភសំណាងគឺលេខ ៦៩ និងលេខ ៩៩។
-សូមខមិនលេខ ៨៩៩ យកលាភសម្បត្តិទេវតាទ្រព្យនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះ លុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំវក ពង្សយក្សប្រុស ធាតុដែក រាសីធ្លាក់ស្រុតចុះ។ លោកអ្នកច្រើនមានចិត្តទោសៈមោហៈច្រើននៅក្នុងថ្ងៃនេះ ទោះបីធ្វើការងារអ្វីក៏ដោយក៏ធ្វើមិនពេញដៃពេញជើងដែរ ហើយក្នុងនោះលោកអ្នកអាចក្លាយទៅជាអ្នកប៉ិនសន្សំរឿងនិងមានគំនុំគំគួនដាក់ជាប់ក្នុងចិត្តទៀតផង។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ រកប្រាក់ចិញ្ចឹមឆ្នាំងមិនចង់គ្រប់ផងទេ។ ចំណែកស្នេហាគូស្នេហ៍អាចនឹងមានការប្រេះឆាគ្នាដោយសារអ្នកក្រៅដូច្នេះត្រូវតែប្រយ័ត្ន៕
ឆ្នាំរកា
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង ៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងលឿង។
-លេខនៃលាភសំណាងគឺលេខ ៤៨ និងលេខ ៥៩។
-សូមខមិនលេខ ៦៦៦ យកលាភសម្បត្តិគហិបតីជាន់ខ្ពស់ នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យ មានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរកា ពង្សយក្សប្រុស ធាតុដែក រាសីល្អបង្គួរ។ រាល់ការបំពេញភារកិច្ចនៅថ្ងៃនេះមានសភាពរលូនទៅមុខដូចសព្វដង ប៉ុន្តែក្នុងនោះក៏ទាមទារអោយលោកអ្នកមានការប្រឹងប្រែងខ្លាំងបន្តិចដែរទើបអាចសម្រេចដល់គោលដៅដែលចង់បាន។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញប្រាក់កម្រៃបានមកកាក់កបគ្រាន់បើអាចអោយលោកអ្នកសន្សំទុកបានខ្លះៗទៀតផង។ រីឯបញ្ហាស្នេហាការចេះយកចិត្តគ្នាគឺជាវិធីល្អបំផុត៕
ឆ្នាំច
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១១ និងលេខ៦១។
-សូមខមិនលេខ៥៥៥ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វាយចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាច ពង្សយក្សស្រី ធាតុដី រាសីធ្លាក់ស្រុតចុះ។ លោកអ្នកនឹងជួបនូវការក្តៅក្រហាយដោយសារតែក្រុមគ្រួសារបង្កឡើង បណ្តាលអោយមានការខាតបង់អស់ទ្រព្យសម្បត្តិមួយចំនួនទៀតផង ប៉ុន្តែទោះជាយ៉ាងនេះក្តីសូមលោកអ្នកធ្វើចិត្តអោយបានត្រជាក់ទើបវិបត្តិនេះបានរសាត់ផុតទៅ។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញលោកអ្នកនឹងមានមនុស្សមិនស្មោះត្រង់មកឆបោកយកទំនិញទទេៗ ដូច្នេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ ចំណែកបញ្ហាស្នេហាច្រើនតែសង្ស័យគ្នាទៅមក៕
ឆ្នាំកុរ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹកដល់ម៉ោង៦ល្ងាច ។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃសំណាងគឺលេខ ១១និងលេខ ៦១។
-សូមខមិនលេខ ៩៩៩ យកលាភសម្បត្តិទេវតាទ្រព្យនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំកុរ ពង្សមនុស្សស្រី ធាតុទឹក រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះទោះលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយអាចចាប់ផ្តើមពេញដៃពេញជើងបានហើយ ចំពោះបញ្ហាការងារដោយមានភាពអន្ទះសារហេតុនេះងាយមានការខុសឆ្គងខ្លះៗប៉ុន្តែមិនជាអ្វីនោះទេព្រោះតែការងារលោកនៅថ្ងៃនេះមានឱកាសហូរចូលទ្រព្យច្រើន។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ អតិថិជនថ្មីចាស់ទាក់ទងច្រើនធ្វើឲ្យមុខរបរលោកអ្នកមានការរីកលូតលាស់ទៅមុខ។ រីឯមនោសញ្ចេតនាមិនទាន់មានឱកាសជួបមនុស្សដូចប្រាថ្នាទេ៕