Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ដឹក​អីវ៉ាន់​អន​ឡាញ​ម្នាក់​ជិះ​ម៉ូតូ​លឿន​ពេក​ជ្រុល​ទៅបុក​រថយន្ត​ range rover កំពុងតែ​បើក​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​

​ភ្នំពេញ​÷ បុរស​ជា​អ្នក​ដឹក​អីវ៉ាន់​អន​ឡាញ​ម្នាក់រ​ងរ​បូស​ធ្ងន់​បន្ទាប់ពី​ជិះ​ម៉ូតូ​លឿន​ពេក​ដល់​ផ្លូវបំបែក​ជា​៤​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​រថយន្ត rang rover កំពុងតែ​បើក​ឆ្លងផ្លូវ​ចំ​ពី​ចំហៀង​ខាងមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ដាច់​ផ្លាកលេខ​រថយន្ត​ជាប់​តាម​ម៉ូតូ​និង​ដួល​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សា​ម៉ុ​យ​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។ ចំណែក​រថយន្ត​បង្ក​រត់​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង​៩​និង ៣០ នាទី​យប់​ថ្ងៃទី​៨​ខែមេសា ឆ្នាំ ២០២១ ស្តិ​ត​នៅតាម​បណ្តោយ​ផ្លូវ ៤១ កែង​នឹង​ផ្លូវ​១៣៦ ក្នុង​សង្កាត់​ផ្សា​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត rang rover មួយគ្រឿង​ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ​2-AD 6969 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៥១ ទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​មធ្យម​ខណៈ​មកដល់​ចំណុចកើតហេតុ​ផ្លូវបំបែក​ជា​៤ ស្រាប់តែ​គេ​ឃើញ បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ា​កវេ​វ​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​1-L 3995 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​១៣៦​ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន​ប្រ​ញ៉ាប់​ដឹក​ម្ហូប​ឲ្យ​ភ្ញៀវ​មក​បុក​ចំ​ពី​ចំហៀង​ខាងមុខ​រថយន្ត rang rover ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​ដាច់​ផ្លាកលេខ​ជាប់​ម៉ូតូ​និង​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​មន្ទីរពេទ្យ​សួរ​គ៌ា​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​ផងដែ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយនិង​ជំនាញ​ចរាចរណ៍​ខណ្ឌដូនពេញ​ចុះមក​ដល់​ដោយ​ភាគី​ទាំង​២​និយាយ​គ្នា​មិនត្រូវ​ក៏បាន​ទំនាក់ទំនង​ទៅខាង​ជំនាញ​ក្រុង​ឲ្យ​ចុះមក​វាស់វែង​យក​រថយន្ត​និង​ម៉ូ​តទៅ​រក្សាទុក​នៅ​ខាង​ការិយាល័យ​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

​រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

×