ភ្នំពេញ÷ស្ត្រីម្នាក់ទើបតែស្គាល់គ្នាជាមួយប្រុសថ្មីតាម tiktok បានមួយអាទិត្យសោះ ហ៊ាននាំមកដេករស់នៅក្នុងបន្ទប់ជួលជាមួយគ្នាត្រូវបានប្តីតាមមកទាន់ដល់ក្នុងបន្ទប់ខណៈពេលកំពុងតែដេកអោបថើបរួមរ័កមេត្រីជាមួយគ្នានៅក្នុងបន្ទប់។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរកើតឡើងនៅវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសជាប្តី ឈ្មោះក្រឹត ពៅ ភេទប្រុសអាយុ៣០ ឆ្នាំមុខរបរកម្មកររោងចក្រមានស្រុកកំណើតនៅខេត្តព្រៃវែង ។
ស្ត្រីជាប្រពន្ធ ឈ្មោះ សាក់ ស្រីភាភេទស្រីអាយុ២៧ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅខេត្តដូចគ្នា។
យោងតាមសំដីពីបុរសជាប្តីបានឲ្យដឹងថា ដំបូងឡើយពួកគាត់បានរៀបការរស់នៅជាមួយគ្នា១០ ឆ្នាំជាងនិងបានកូន២នាក់ស្រីម្នាក់ និងប្រុសម្នាក់ហើយបានមករស់នៅភ្នំពេញធ្វើជាកម្មកររោងចក្រនិងជួលបន្ទប់រស់នៅជាមួយគ្នាជិតនិងកន្លែងកើតហេតុខាងលើដោយឡែកពួកគាត់រស់នៅមិនចុះសម្រុងគ្នាតែងតែឈ្លោះប្រកែករករឿងគ្នាតិចតួចធ្វើឲ្យស្ត្រីជាប្រពន្ធមានចិត្តខឹងបានវេចបង្វិចរត់ចេញពីប្តីមកជួលបន្ទប់រស់នៅតែឯង ខណៈពេលកើតហេតុខាងលើស្រាប់តែប្តីបានតេទៅប្រពន្ធម្តងហើយម្តងទៀតដោយប្រពន្ធប្រើពាក្យសំដីខុសពីធម្មតាគាត់ក៏ឆ្ងល់និងបានឡើងមកដល់បន្ទប់ជួលតេទៅប្រពន្ធ២ដងទៀតតែចុចបិតហើយគាត់បានរៀបចុះមកក្រោមវិញស្រាប់តែឮសូសំឡេងបុរសនៅខាងក្នុងបន្ទប់ជួលគាត់បានច្រានទ្វារទៅឃើញកំពុងតែអោបថើបនិងរួមរ័កមេត្រីជាមួយគ្នាប្រុសថ្មីនៅក្នុងបន្ទប់។
ក្រោយពេលកើតហេតុខាងលើសមត្ថ កិច្ចបានចុះមកដល់រួចបាននាំខ្លួនស្ត្រីជាប្រពន្ធនិងប្រុសថ្មីយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ត្រពាំងក្រសាំងដើម្បីសាកសួរបន្ត៕
រក្សាសិទ្ធិដោយ៖ សា មេត



