Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ សាលា​រាជធានី​ភ្នំពេញ នឹងដាក់​សាឡាង​ចម្លង​យានយន្ត​ចេញពី​កោះនរា ទៅ​កោះ​ពេជ្រ ដើម្បី​រំដោះ​ការកកស្ទះ​ចរាចរណ៍ លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់ ឯការ​អ៊ុត​កៅស៊ូ​ដំណើរការ​ដដែល​

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃនេះ សាលា​រាជធានី​ភ្នំពេញ នឹងដាក់​សាឡាង​ចម្លង​យានយន្ត​ចេញពី​កោះនរា ទៅ​កោះ​ពេជ្រ ដើម្បី​រំដោះ​ការកកស្ទះ​ចរាចរណ៍ លើ​ស្ពាន​ព្រះមុនីវង្ស ដោយសារ​មាន​ការដ្ឋាន​អ៊ុត​កៅស៊ូ​លើ​ស្ពាន​ច្បារអំពៅ ដែល​ត្រូវធ្វើ​ទាំងយប់​ទាំង​ថ្ងៃ​ក្នុង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៨​មេសា​។​

​បើ​យោងតាម​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី នៅ​ថ្ងៃទី​៩​មេសា​នេះ ការដ្ឋាន​ជួសជុល​ស្ពាន​ព្រះមុនីវង្ស​ចាស់​ក៏ត្រូវ​អ៊ុត​កៅស៊ូ​ដែរ​។ ក្នុង​នោះគេ​មិនអាច ផ្អាក​ការដ្ឋាន​ដោយ​ធ្វើ​តែ​ពេល​ថ្ងៃ ឬក៏​ធ្វើ​តែ​ពេលយប់​បានឡើយ ព្រោះ​នៅលើ​ស្ពាន​ដែល​ឈូសឆាយ​កៅស៊ូ​ចាស់​នោះ ក៏​មិនអាច បើក​ឲ្យ​ចរាចរណ៍​ឆ្លងកាត់​បានឡើយ​។ ដូច្នេះ មានតែ​មន្ត្រី​ជំនាញ​យើង ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​ការដ្ឋាន នេះ រួចរាល់ តាម​ការគ្រោងទុក ក្នុង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៨ ខែមេសា​នេះ ។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​បន្ថែម​នូវ​សា​ឡង​សម្រាប់​ឆ្លង​ជា​ជម្រើស សម្រួល​បន្ថែម​មួយ​ជម្រើស​ទៀត ពី​ទីតាំង​កោះ​នរាយ ឡើង​ចុះមក​កោះ​ពេជ្រ​ដើម្បី​រួមចំណែក​មួយ ក្នុងការ​ចូលរួម​កាត់​បន្ថយ ការកកស្ទះ​មួយអន្លើ​ដែរ ក្នុងពេលដែល​ធ្វើការ​ស្ថាបនា​នេះ​។​

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានធ្វើការ​បកស្រាយ ក្រោយ​ផ្ទុះ​ការរិះគន់ ពី​សំណាក់​មហាជន និង​បានទទួល​ស្តាប់ ការលើក​ឡើងជា​យោល់​ទាំងអស់ ប៉ុន្តែ​ទោះជា​យ៉ាងណា តាម​លក្ខ​ខ័​ណ្ណ​បច្ចេកទេស ក្នុងការ​ស្ថាបនា​ស្ពាន​នេះ នៅតែ​មិនអាច​ធ្វើការ​ផ្អាក​ពេល​ណាមួយ​បានឡើយ ជម្រើស​មានតែ​ខិតខំ សម្រុក​ការស្ថាបនា​ឲ្យ​បាន​រហ័ស និង​បង្ខំចិត្ត​ឲ្យ​មានការ​កកស្ទះ​ត្រឹម​រយៈពេល​៣​ថ្ងៃ ប្រសើ​ង​ជាង​អូស​បន្លាយពេល​យូរ​ជាង​នេះ ។​

​អ្នកនាំពាក្យ​រូបនេះ​បាន​លើកឡើងថា ការងារ​ស្ថាបនា​ជួសជុល​ស្ពាន​នេះ គឺ​យើង​ជា​លក្ខណៈ​បច្ចេកទេស​គឺ​យើង​ត្រូវ​ឈូស យើង​ត្រូវ​ឆ្កឹះ​នូវ​កៅស៊ូ​ចាស់​ចេញ ហើយ​ការងារ​ដែល​តាមរយៈ​ម​ន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែល​លោក​បានបញ្ជាក់ គឺ​យើង​ត្រូវ​ប្រើ​ពេលវេលា​ធ្វើ​យ៉ាង​មិច អោយបាន​លឿន​ជាទីបំផុត ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​នេះ ដូច​អ្វីដែល​លោក​លោកស្រី​បាន​ចូលរួម​យោបល់​នេះ​ទៅហើយ​។ រយៈពេល​បី​ថ្ងៃនេះ​ក្រុមការងារ តាមរយៈ​ការ​រំពៃមើល​ហើយ​និង​សម្រុក​ថា​ធ្វើយ៉ាងណា​ថា​ធ្វើ​ឲ្យ​បាន​លឿន រហ័ស​មិនអោយ​មានការ​អូសបន្លាយ ពេល​ជាងនេះទៀត​ទេ​។​យ៉ាងណាមិញ​ចំពោះ​ពេលវេលា​ត្រូវធ្វើ​នេះ មិនអាច​ធ្វើ​នៅពេល​ព្រឹក ឬ​នៅពេល​ថ្ងៃ​ទុក​ពេលយប់​ឬ​ធ្វើ​ពេលយប់​ទុកពេល​ថ្ងៃ ដែល​មានន័យថា​កិច្ចការ​នេះ​គឺ​យើង​ធ្វើ​២៤​ម៉ោង ទាំង​ពេល​ថ្ងៃ​និង​ពេលយប់​ហើយ​បើទោះបីជា​យើង សម្រុក​ធ្វើ​តែ​ពេលយប់​ផ្អាក​ពេល​ថ្ងៃ ក៏​ពេល​ថ្ងៃនេះ​មិនអាច​បើក​អោយនៅ​ដំណើរការ​នូវ​យាន្ត​ជំនិះ​អ្វី​ផ្សេងៗ នៅលើ​ការដ្ឋាន​ដែល​បាន​ឈុ​ស​ឆាយ កំពុងតែ​ធ្វើ​នេះ​ទេ​។​

​អ្នកនាំពាក្យ​បាន​បញ្ចា​ក់ថា យើង​គ្មាន​ជម្រើស​ដែល​យើង​ត្រូវ​បើក នៅពេល​ថ្ងៃ​ក៏ប៉ុន្តែ​ផ្ទុយ​មកវិញ យើង​ត្រូវ​សម្រុក​ធ្វើ​ទាំងយប់​ទាំង​ថ្ងៃ ដែល​យើង​គិតថា​ជា​កិច្ចការ ចំណេញ​ពេលវេលា ហើយ​បាន​កាត់បន្ថយ​ការកកស្ទះ​ចរាចរ មិន​លើសពី​រយៈពេល​៣​ថ្ងៃ​។

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ក៏បាន​សុំ​ការ​អធ្យាស្រ័យ​និង​សុំ​ការយោគយល់​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ទាំងអស់​ផងដែរ​ខណៈដែល​មា​នក​ម្លាំ​ង​សមត្ថកិច្ច​ក៏បាន​ធ្វើការ​យ៉ាង​មមាញឹក​ក្នុងការ​សំរួល​ចរាចរ​ជូន​ផងដែរ​។​

​សូម​ជំរាប​ថា សាលា​រាជធានី​ភ្នំពេញ ចាប់ផ្តើម​ការដ្ឋាន ជួសជុល​ផ្លូវ លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់ ឬ​ស្ពាន​ច្បារអំពៅ ដែល ជា​ផ្លូវ​ឯកទិស សម្រាប់​ចូល ពី​ច្បារអំពៅ មក​ភ្នំពេញ នៅ​ថ្ងៃទី​៨ ខែមេសា​នេះ បាន​បង្ក​ការកកស្ទះ​យ៉ាងខ្លាំង តាំងពីព្រឹក​ព្រលឹម រហូតដល់​យប់ ហួស​ម៉ោង​បម្រាម​គោចរ នៅ​ម៉ោង ៨​យប់​នេះ​ទៅទៀត ៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×