Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលា​រាជធានី​ភ្នំពេញ ណែនាំ​ការទប់ស្កាត់​ការរីក​រាល​ជំងឺ​កូ​វីដ​១៩ ក្នុង​មូលដ្ឋាន​រោងចក្រ ឌី​ន​ហាន ខណៈ ៥០ នាក់ រកឃើញ វិជ្ជមាន​ជំងឺ​កូ​វីដ

​ភ្នំពេញ ៖ សេចក្តីប្រកាស​របស់រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ស្ថានភាព​វិ​វ​ឌ្ឍ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​មូលដ្ឋាន​រោងចក្រ ឌី​ន ហាន មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ស្ទឹង​មាន ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្នុងនោះ​៖ គិត​ត្រឹម​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២១​មាន​កម្មករ​-​កម្មការិនី​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​រោងចក្រ​នេ​៖ ចំនួន​ប្រមាណ ៥០ នាក់ បាន​រកឃើញ​តេស្ត​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ជា​បន្តបន្ទាប់​។​

​រដ្ឋបាល​រាជធានី​បាន​បន្ថែមទៀតថា​៖ ចំពោះមុខ ដើម្បី​ឈានទៅ​កាត់ផ្តាច់​ប្រភព​ចម្លង និង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​មូលដ្ឋាន​រោងចក្រ ឌី​ន ហាន រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម​៖

១៖ សូម​បងប្អូន​កម្មករ​-​កម្មការិនី និង​ក្រុមគ្រួសារ ឬ អ្នកស្នាក់នៅ​ក្នុង​ទី​សំណាក់​តែមួយ ដែល​មិនទាន់បាន​អញ្ជើញ​ទៅយក​សំណាក ត្រូវ​រួសរាន់​ទៅយក​សំណាក​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ ជាបន្ទាន់ នៅ​វិទ្យាល័យ​បឹងត្របែក វិទ្យាល័យ​បាក់​ទូក ឬ សាលាបឋមសិក្សា​សុភមង្គល និង​ត្រូវអនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក ក្នុង​រយៈពេល ១៤ ថ្ងៃ ឱ្យបាន​ត្រឹមត្រូវ ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល​។​

២៖ ចំ​ពោរ​កម្មករ​-​កម្មការិនី​ទាំងឡាយណា ដែល​មិន​ព្រម​សហការ​ទៅយក​សំណាក​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ តាម​ការណែនាំ​នេ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ លើកទឹកចិត្ត​ដល់​និយោជក និង​គណៈ​គ្រប់គ្រង​រោងចក្រ គឺ​មិនត្រូវ​អនុញ្ញាតឱ្យ​បុគ្គល​ទាំង​នោ​រ​ចូល​បម្រើ​ការងារ​ឡើយ នៅពេលដែល​រោងចក្រ​នេះ ត្រូវបាន​បើក​ដំណើរការ​ជា​ប្រក្រតី​ឡើងវិញ​។​

៣៖ អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ដែលមាន​កម្មករ​-​កម្មការិនី នៃ​រោងចក្រ ឌី​ន ហាន កំពុង​រស់នៅក្នុង​មូលដ្ឋាន​ដែនដី​ដែល​ខ្លួន​គ្រប់គ្រង​ត្រូវ​ចុះ​ផ្សព្វផ្សាយ​ជំ​រុញឱ្យ​ពួកគាត់​ទៅយក​សំណាក​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ និង​ត្រូវដាក់​កម្លាំង​គ្រប់គ្រង​ឃ្លាំមើល ណែនាំ និង​មាន​ចំណាត់ការ​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ធានាថា​ពូក​គាត់​ពិតជា​បាន​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្លួន​តាម​វិធាន​ច​ត្តា​ឡី​ស័ក និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×