Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់​បា​រ៉ា​ស់ ២៦​គោលដៅ ត្រូវបាន​អាជ្ញាធរខេត្ត​ស្វាយរៀង ដើម្បី​ត្រួតពិនិត្យ ការធ្វើដំណើរ​ឆ្លងកាត់ ចូល​ព្រំប្រទល់​ខេត្តស្វាយរៀង​

​ខេត្តស្វាយរៀង ៖ ដើម្បី​សុវត្ថិភាព​របស់​ប្រទេសជាតិ ក៏ដូចជា​ជីវិត​របស់​ប្រជាជន​កម្ពុជា និង​យោងតាម​បទបញ្ជា​រាជរដ្ឋាភិបាល​កម្ពុជា កងកម្លាំង​ចម្រុះ​ក្នុង​មូលដ្ឋាន ខេត្តស្វាយរៀង បាន​ចាត់​វិធានការណ៍​ដាក់​ប៉ា​រ៉ា​ស់ នៅតាម​ព្រំប្រទល់​រវាង​ខេត្ត និង​ខេត្ត​ចំនួន ២៦​គោលដៅ មិន​ឱ្យធ្វើ​ចរាចរណ៍​ឆ្លងកាត់​ច្រក​ជា​បណ្តោះអាសន្ន គិត​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ ក្នុង​គោលបំណង​ដើ​ម្ប​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ពី​ភូមិសាស្ត្រ​នៃ​ខេត្ត​មួយ ទៅ​ភូមិសាស្ត្រ​នៃ​ខេត្ត​មួយទៀត ក្នុងនោះ​រមណីយ ដ្ឋា​ន​ទេសចរណ៍​នៅ​ទូទាំងប្រទេស​ក៏ត្រូវ​បិទ​ជា​បណ្តោះអាសន្ន​ផងដែរ​។​

​យោងតាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា​៖ ការរៀបចំ​កម្លាំងចម្រុះ​ហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់រ​វាង ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង មាន​ចំនួន ២៦​គោលដៅ ដោយ​ប្រើប្រាស់​កម្លាំង ចម្រុះ​សរុប​រួម ១៧៩​នាក់​ក្នុងនោះ​កម្លាំង​នគរបាល​ស្រុក​ចំនួន ៧១​នាក់ និង​កងរាជអាវុធហត្ថ​ស្រុក​៩​នាក់ យោធា​ស្រុក​ចំនួន ១៦​នាក់ ព្រមទាំង​កម្លាំង​ប្រជា​ការពារ​ចំនួន ៨៣​នាក់​។​

​ទីតាំង​គោលដៅ​ទាំងនោះ​រួមមាន​៖ ស្រុក​រមាសហែក មាន​ព្រំប្រទល់​ជាប់ ស្រុក​មេសាង ស្រុក​កំចាយមារ ខេត្តព្រៃវែង មាន​ចំនួន ១៩​គោលដៅ​ដោយ​ប្រើប្រាស់ កម្លាំងចម្រុះ សរុប​១១៦​នាក់ ដឹកនាំ​ដោយ​វរសេនីយ៍ឯក យិន សុខ ស្នងការរង​នគរបាល​ខេត្ត ក្នុងនោះ​កម្លាំង​នគរបាល​ស្រុក​ចំនួន ៣២​នាក់ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ០៤​នាក់ កម្លាំងយោធា​ស្រុក​ចំនួន ០៦​នាក់ កម្លាំង​ប្រជា​ការពារ​ចំនួន ៧៤​នាក់​។​

​ស្រុក​ស្វាយជ្រំ មាន​ព្រំប្រទល់​ជាប់​ស្រុក​កំពង់ត្របែក ស្រុក​មេសាង ខេត្តព្រៃវែង មាន​ចំនួន ០៧​គោលដៅ ដោយ​ប្រើប្រាស់​កម្លាំងចម្រុះ​សរុប​៦៣​នាក់ ដឹកនាំ​ដោយ ឧ​ត្ត​ម​សេនីយ៍​ត្រី កែវ សុថា ស្នងការរង​នគរបាល​ខេត្ត ក្នុងនោះ​កម្លាំង​នគរបាល​ស្រុក​ចំនួន ៣៩​នាក់ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ០៥​នាក់ កម្លាំងយោធា​ស្រុក​ចំនួន ១០ នាក់ និង​ប្រជា​ការពារ​ចំនួន​០៩​នាក់​។​

​សូមបញ្ជាក់ថា ស្ថានភាព​ជំងឺ​កូ​វីដ ១៩​នៅ​ខេត្តស្វាយរៀង មិនទាន់​ថមថយ​នៅឡើយ​ទេ​គឺ​នៅតែមាន​អ្នក​ឆ្លង​ជំងឺ​នេះ ជា​បន្តបន្ទាប់​គិ​ត្រឹម​ថ្ងៃទី​៨ ខែមេសា​នេះ​មាន​អ្នក​ឆ្លង​ជំងឺ កូ​វីដ​-១៩​ក្នុង​ព្រឹត្តិការណ៍ ២០​កុម្ភៈ​មាន​ចំនួន​១២៩​នាក់​ហើយ អាជ្ញាធរ​បានដាក់​មន្ទី​រ​ពេទ្យ​ចំនួន​៣ សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ​១៩ មាន​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយជ្រំ មន្ទី​ពេទ្យ​សាមគ្គី​រំដួល​ស្រុក​រំដួល និង​មន្ទីរពេទ្យ​នៅក្នុង​តំបន់​កាស៊ីណូ​ម៉ុក​បាយ ក្រុង​បាវិត​៕​រក្សា​សិទ្ធិ​ដោយ​៖ វ៉ៃ​កូ​

×