Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម តូច ប៉ូ​លី​វ៉ា ពិនិត្យ​ចុះ​ការអនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន នៅ​ក្រុង​បាវិត​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុងភូមិ​សាស្ត្រ​ក្រុង​បាវិត​

​ខេត្តស្វាយរៀង ៖ ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង លោក លឹម សៀង​ហេង អភិបាលក្រុង និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​បាវិត​នៅ​យប់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២១ នេះ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​អនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុងភូមិ​សាស្ត្រ​ក្នុង​ក្រុង​បាវិត​។​

​ក្នុង​ការចុះពិនិត្យ​នោះ​ក៏មាន​ការចូលរួម​ពី​សំណាក់​លោក វណ្ណ សុ​មុន្នី អភិបាលរងក្រុង លោក​អធិការនគរបាល​ក្រុង លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​និង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ផងដែរ​។

​លោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖​ការអនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុងភូមិ​សាស្ត្រ​ក្រុង​បាវិត​នេះ​គិត​ម៉ោង​០០​នាទី​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០២១​ដល់​ថ្ងៃទី​១៨​ខែមេសា​ឆ្នាំ​២០២១​ដែលមាន​រយៈពេល​១២​ថ្ងៃ​ហើយ​អនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ផងដែរ​គឺ​ធ្វើ​២៤​ម៉ោង​លើ​២៤​ម៉ោង​លុះដល់​ថ្ងៃ​បញ្ចប់​នៃ​ចេញ​សេចក្តីប្រកាស​ជួន​ដំណឹង​ខាងលើ​។

​លោក លឹម សៀង​ហេង ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​បើ​គ្មាន​ការចាំបាច់​សូមកុំ​ចេញ​ផ្ទះ​ហើយ​រាល់​ការធ្វើដំណើរ​ត្រូវមាន​លិខិតស្នាម​បញ្ជាក់​ពី អង្គភាព ស្ថាប័ន ក្រុមហ៊ុន ឬ អាជ្ញាធរ​មូលដ្ឋាន​។

​យោងតាម​សេចក្តីសម្រេច​លេខ ៤៤ ស​.​ស​. រ ស្តីពី​ការហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំងប្រទេស​ជា​បណ្តោះអាសន្ន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា​សេចក្តីសម្រេច​លេខ ០២៥​សសរ ស្តីពី​ការអនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​ក្រុង​បាវិត ខេត្តស្វាយរៀង របស់​រដ្ឋបាល​ខេត្តស្វាយរៀង​។

​សូ​បញ្ជាក់​ផងដែរ​ថា​៖ ស្ថានភាព​ជំងឺ​កូ​វីដ ១៩​នៅ​ខេត្តស្វាយរៀង មិនទាន់​ថមថយ​នៅឡើយ​ទេ​គឺ​នៅតែមាន​អ្នក​ឆ្លង​ជំងឺ​នេះ ជា​បន្តបន្ទាប់​គិ​ត្រឹម​ថ្ងៃទី​៨ ខែមេសា​នេះ​មាន​អ្នក​ឆ្លង​ជំងឺ កូ​វីដ​-១៩​ក្នុង​ព្រឹត្តិការណ៍ ២០​កុម្ភៈ​មាន​ចំនួន​១២៩​នាក់​ហើយ អាជ្ញាធរ​បានដាក់​មន្ទី​រ​ពេទ្យ​ចំនួន​៣ សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ​១៩ មាន​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយជ្រំ មន្ទី​ពេទ្យ​សាមគ្គី​រំដួល​ស្រុក​រំដួល និង​មន្ទីរពេទ្យ​នៅក្នុង​តំបន់​កាស៊ីណូ​ម៉ុក​បាយ ក្រុង​បាវិត​៕​រក្សា​សិទ្ធិ​ដោយ​៖ វ៉ៃ​កូ​

×