Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​អាកាសចរណ៍ Bamboo Airways ត្រូវបាន​ព្រមាន​ពី​ការលក់​សំបុត្រ​មិនមាន​ជើងហោះហើរ​ដល់​អតិថិជន​

​អាជ្ញាធរ​ផ្នែក​អាកាសចរណ៍​វៀតណាម បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍ Bamboo Airways បញ្ឈប់​ការលក់​សំបុត្រ​សម្រាប់​ជើងហោះហើរ​ដោយ​គ្មាន​ម៉ោង​ហោះហើរ ក្រោយ​ពេលដែល​អ្នកធ្វើដំណើ​រ​ជាច្រើន​បាន​ត្អូញត្អែរ ពី​ការលុបចោល​និង​ពន្យារពេល​ជើងហោះហើរ​របស់​ពួកគេ​។​

​បើ​យោងទៅតាម​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​វៀតណាម បាន​ប្រាប់​ឱ្យដឹងថា ក្រុមហ៊ុន​អាកាសចរណ៍​នីមួយៗ​មាន​ចំនួន​ជើងហោះហើរ ដែល​បានបញ្ជាក់​ពី​ម៉ោង​ដែល​យន្តហោះ​អាច​ហោះហើរ និង​ចុះចត​នៅក្នុង​ព្រលានយន្តហោះ ប៉ុន្តែ​ក្រុមហ៊ុន​អាកាសចរណ៍ Bamboo Airways បាន​លក់​សំបុត្រ​ដែល​មិនមាន​ម៉ោង​ហោះហើរ​។​

​ក្នុង​សប្តាហ៍​ថ្មីៗ​នេះ អតិថិជន​បាន​ត្អូញត្អែរ ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍ Bamboo Airways ដែលជា​ញឹកញាប់​តែងតែ លុប និង​ព្យា​រ​ពេល​ហោះហើរ ជាពិសេស​ការហោះហើរ​ទៅកាន់​ខេត្ត the Hanoi-Da Nang ។​

​កាលពី​ថ្ងៃទី ៤ ខែមីនា កន្លងទៅ ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​តម្លៃ​ទាប​បានបង្ហាញ ការសុំ​ទោស​ជា​សាធារណៈ​ជុំវិញ​ការផ្លាស់ប្តូរ​កាលវិភាគ​ហោះហើរ​របស់ខ្លួន ដោយបាន​ស្តីបន្ទោស​ទៅលើ​ការងារ​ថែទាំ​ដែល​កំពុង​កើតឡើង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​។ ក៏ប៉ុន្តែ អ្នកតំណាង​នៃ​ព្រលានយន្តហោះ Noi Bai បាន​និយាយថា​ការងារ​ថែទាំ​បានបញ្ចប់​មុនពេល ហើយ​ពេលវេលា​ហោះហើរ​របស់​ក្រុមហ៊ុន​ខាងលើ មិនមាន​ផលប៉ះពាល់​អ្វី​ដល់​ក្រុមហ៊ុន​នោះទេ​។​

​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​វៀតណាម​បាន​បញ្ជាក់ថា Bamboo Airways ថា​ប្រសិនបើ​នៅ​ប្រ​ងើយ​កន្តើយ​ចំពោះ​ការព្រមាន ហើយ​នៅ​បន្ត​ផ្តល់ជូន​នូវ​សំបុត្រ​ដែល​ខុស​ជើងហោះហើរ​ទៅកាន់​អតិថិជន​ទៀត ក្រុមហ៊ុន​នឹងមិន​ទទួលបាន​ម៉ោង​ចុះចត​របស់​ក្រុមហ៊ុន​ចំនួន​៦​ខែ​។​

​ក្នុង​ខែមករា​កន្លងទៅ ក្រុមហ៊ុន​អាកាសចរណ៍ VietJet និង Vietnam Airlines បាន​ទទួលបាន​ព្រមាន​ទៅលើ​ការលក់​សំបុត្រ ដែល​គ្មាន​ម៉ោង​ហោះហើរ​សម្រាប់​ពិធីបុណ្យ ស្របតាម​ចន្ទគតិ​ជា​រៀងរាល់ឆ្នាំ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×