ក្រសួងការបរទេសសហរដ្ឋអាមេរិកបង្កើនការព្រួយបារម្ភជុំវិញវត្តមាន របស់នាវាចិននៅជិតប្រទេសហ្វីលីពីន និងការបញ្ចូលយន្តហោះចម្បាំងរបស់ប៉េកាំងទៅកាន់តំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់។
សហរដ្ឋអាមរិកបានព្រមានចិនលើការប្រឆាំងអ្វីដែលប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់បានមើលឃើញពីការកើនឡើងនូវចលនានៃការឈ្លានពាន ដោយបានរំលឹកក្រុងប៉េកាំងអំពីកាតព្វកិច្ចរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះដៃគូរបស់ខ្លួន។
ខណៈគូប្រជែងទាំងពីរនេះកំពុងបង្កើនសកម្មភាពយោធារៀងៗខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានប្រាប់អ្នករាយការណ៍នៅថ្ងៃពុធថា “ ការវាយប្រហារដោយអាវុធប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធនាវាសាធារណៈ ឬយន្ដហោះរបស់ហ្វីលីពីននៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិករួមទាំងនៅសមុទ្រចិនខាងត្បូង នឹងធ្វើឱ្យរង្គោះរង្គើរកាតព្វកិច្ចរបស់យើងនៅក្រោមសន្ធិសញ្ញាការពារទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងហ្វីលីពីន” ។
លោក បាននិយាយសំដៅទៅកាន់សាធារណរដ្ឋប្រជាមានិតចិនថា យើងចែករំលែកក្តីកង្វល់ជាមួយសម្ព័ន្ធមិត្តហ្វីលីពីនរបស់យើង ដែលទាក់ទងនឹងការបន្តការពង្រាយរបស់កងទ័ពតាមសមុទ្ររបស់សាធារណរដ្ឋប្រជាមានិតចិននៅ ក្បែរតំបន់ថ្មប្រប៉ះទឹក Whitsun Reef” ។
កាលពីថ្ងៃទី៧ ខែមីនាកន្លងទៅ ទូកប្រមាណជា២០០គ្រឿងរបស់ប្រទេសចិនបានចូលចតជាលើកដំបូងនៅឯតំបន់ថ្មប្រប៉ះទឹក Whitsun Reef ដែលមានចម្ងាយ៣២០គីឡូម៉ែត្រខាងត្បូងកោះ Palawan និងជិតតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន។
ចាប់តាំងពីការរាយការណ៍ដំបូង គេឃើញថានាវាទាំងនោះបានរាលដាលពាសពេញតំបន់សមុទ្រចិនខាងត្បូង ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ទីក្រុងម៉ានីល ដូចដែលបានកំណត់ដោយតុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាអេ។
ប្រទេសចិនដែលអះអាងស្ទើតែទាំងស្រុងទៅលើដែនសមុទ្រដែលសម្បូរទៅដោយធនធាន បានបដិសេធ ដោយនិយាយបែបនេះវិញថា ពួកគេជាទូកនេសាទដែលកំពុងជ្រោកកោនពីអាកាសធាតុអាក្រក់ហើយត្រូវបានអនុញ្ញាតឱ្យនៅទីនោះ។
បើតាមការថ្លែងក្នុងសេចក្តីថ្លែងការណ៍ មេបញ្ជាឧត្តមសេនីយ៍ឯក Zhang Chunhui អ្នកនាំពាក្យកងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយថាសកម្មភាពរបស់អាមេរិកក្នុងការបញ្ជូននាវាចម្បាំងមួយដើម្បីធ្វើដំណើរតាមច្រកសមុទ្រតៃវ៉ាន់ និងឃោសនាបំភ្លើសជាសាធារណៈគឺជាល្បិចចាស់មួយដើម្បី“ កែប្រែស្ថានភាពឆ្លងកាត់ច្រកសមុទ្រ” ។
មុននេះបន្តិចសហរដ្ឋអាមេរិកបានការពារសកម្មភាពកងទ័ពជើងទឹកចុងក្រោយរបស់ខ្លួនដោយហៅវាថាជាការឆ្លងកាត់ធម្មតា។
សហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែការណ៍ចុងក្រោយរបស់ខ្លួននៅពេលដែលទីក្រុងប៉េកាំងបានបញ្ជាក់ថា ខ្លួនបានតាមដាននាវាពិឃាត USS John McCain ដែលបានធ្វើដំណើរតាមច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃពុធកន្លងទៅ៕
រក្សាសិទ្ធិដោយ៖CEN