ភ្នំពេញ ៖ មន្ទីរសាធារណការរាជធានីភ្នំពេញបានឲ្យដឹងថា នៅព្រឹកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការសាឡាងខ្នាតធំចំនួន ២គ្រឿងដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកោះនរា ចាប់ពីម៉ោង ៥និង៣០នាទីព្រឹក ដល់ម៉ោង ២០និង០០យប់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្ស ក្នុងខណ្ឌចំការមន និងខណ្ឌច្បារអំពៅ ។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរដោយសុវត្ថិភាព ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ












