Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យប់មិញ សមត្ថកិច្ច​អនុវត្ត​បម្រាម​គោចរ​ឃាត់​បាន​យានយន្ត ៩​គ្រឿង គិត​រយៈពេល ៨​ថ្ងៃ សរុប ១៧៧​គ្រឿង​

​ភ្នំពេញ ៖ កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​ចុះ​អនុវត្ត​បម្រាម​គោចរ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​រាត្រី​ថ្ងៃទី​០៨ ឈានចូល ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២១ នេះ បាន​ឲ្យ​ដឹងថា កម្លាំង​សមត្ថកិច្ច​បាន​អនុវត្ត​បម្រាម​គោចរ ឃាត់​រថយន្ត​បាន​ចំនួន ៣​គ្រឿង និង​ម៉ូតូ​ចំនួន ៦​គ្រឿង សរុប ៩​គ្រឿង​។

​គិត​ចាប់ពី​ថ្ងៃទី​០១ រហូតដល់​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១ សមត្ថកិច្ច​អនុវត្ត​ដូចជា ÷

១- យប់​ថ្ងៃទី​០២ ខែមេសា ឃាត់​ម៉ូតូ​៦៥​គ្រឿង និង​រថយន្ត​៨​គ្រឿង​។​

២- យប់​ថ្ងៃទី​០៣ ខែមេសា ឃាត់​ម៉ូតូ​៦៩​គ្រឿង និង​រថយន្ត​១៣​គ្រឿង​។​

៣- យប់​ថ្ងៃទី​០៤ ខែមេសា ឃាត់​ម៉ូតូ​០៤​គ្រឿង និង​រថយន្ត​៦​គ្រឿង​។​

៤- យប់​ថ្ងៃទី​០៥ ខែមេសា ឃាត់​ម៉ូតូ​០៨​គ្រឿង និង​រថយន្ត​០១​គ្រឿង​។​

៥- យប់​ថ្ងៃទី​០៦ ខែមេសា ឃាត់​រថយន្ត​២​គ្រឿង​។​

៦- យប់​ថ្ងៃទី​០៧ ខែមេសា ឃាត់​រថយន្ត​២​គ្រឿង​។​

៧- យប់​ថ្ងៃទី​០៨ – ០៩ ខែមេសា ឃាត់​រថយន្ត​៣​គ្រឿង និង​ម៉ូតូ​៦​គ្រឿង​។​

​គិត​រៈ​ពេល ៨​ថ្ងៃ នៃ​បម្រាម​គោចរ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ សមត្ថកិច្ច​អនុវត្ត​ឃាត់​រថយន្ត​បាន​យានយន្ត សរុប ១៧៧​គ្រឿ (​ម៉ូតូ​-​រថយន្ដ​)​។

​កម្លាំង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា នេះ​ជាការ​អនុវត្ត​ច្បាប់​អនុវត្ត​វិធានការ​បម្រាម​គោចរ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​កាន់តែ​ធ្ងន់ធ្ងរ គឺ​អនុវត្ត​ចាប់ពី​ម៉ោង​៨​យប់ ដល់​ម៉ោង ៥​ភ្លឺ ក្នុង​រយៈពេល​១៤​ថ្ងៃ លើកលែង​ក្នុងករណី​ចាំបាច់ និង​បុគ្គល​អាទិភាព មាន​ករណី​លើកលែង​ខ្លះៗ​៕ រក្សា​សិទ្ធិ : ពិសិដ្ឋ CEN​

×