តាកែវ ៖ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដំណើរដោយលោក ខាន់ សុខា អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ឆាយ សាវុធ ស្នងការរងនគរបាលខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើន បានអញ្ជើញចុះពិនិត្យស្ថានភាពការចេញចូល បានអញ្ជើញចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ច ក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅព្រំប្រទល់ខេត្តកំពង់ស្ពឺ ខេត្តកំពត នៅខេត្តកណ្ដាល ស្ថិតនៅភូមិសាស្ត្រស្រុកត្រាំកក់ ស្រុកបាទី និងស្រុកព្រៃកប្បាស ដោយអនុវត្តតាមសេចក្ដីសម្រេចលេខ៤៤ សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖សារឿន








