ភ្នំពេញ ៖ ក្នុងរយៈពេលមួយត្រីមាសដើមឆ្នាំ២០២១នេះ វត្តមានផ្សារទំនើបចំនួន៤កន្លែងក្នុងរាជធានីភ្នំពេញ នឹងលេចរូបរាងឡើងក្រោយបានបញ្ចប់ការសាងសង់ និងគ្រោងបើកសម្ពោធជាបន្តបន្ទាប់បើទោះបីជាមានវិបត្តិកូវីដ១៩ក៏ដោយ។ នេះបើយោងទៅតាមរបាយការណ៍របស់CBREចេញផ្សាយកាលពីពេលថ្មីៗនេះ។
របាយការណ៍CBREបានបញ្ជាក់ថា ផ្សារទំនើបទាំង៤ទីតាំងខាងលើរួមមាន ផ្សារទំនើបGreen Avenue ស្ថិតនៅខណ្ឌសែន សុខ ផ្សារទំនើប View Park Mall នៅខណ្ឌដូនពេញ ផ្សារទំនើបTK Central ស្ថិតនៅឃខណ្ឌទួលគោក និង Boeung Snor Food Village នៅខណ្ឌច្បារអំពៅ។
របាយការណ៍ដដែលបានបង្ហាញថា ផ្សារទំនើបទាំង ៤មាន ផ្ទៃក្រឡាផ្គត់ផ្គត់សរុប ២៨ ០០០ ម៉ែត្រការ៉េ ទៅក្នុងទីផ្សារ។ ផ្ទៃក្រឡានេះ គឺស្មើនឹង ១៩% នៃផ្ទៃក្រឡាដែលរំពឹងទុកសម្រាប់ឆ្នាំ ២០២១ ពោលគឺប្រមាណជិត ១៥០ ០០០ ម៉ែត្រការ៉េ។
លោកស្រី អាន សុធីតា អ្នកជំនាញផ្នែកអចលនទ្រព្យ និងវាយតម្លៃរបស់ក្រុមហ៊ុនCBRE ធ្លាប់់បាននិយាយថា ការដាក់បញ្ចូល ទីតាំង លក់រាយ នៅក្នុង ផ្សារ ទំនើប នៅ កម្ពុជា កំពុងតែ មានការ កើនឡើង ជា បន្តបន្ទាប់ ជាពិសេស ប្រភេទ ផ្សារ ទំនើប បែប សហគមន៍ នៅតាម តំបន់ ទីប្រជុំជន មួយចំនួន ក្នុង រាជធានី ភ្នំពេញ ក៏ដូចជា នៅក្នុង អគារ ពាណិជ្ជកម្ម ផងដែរ” ។
សូមជម្រាបថា របាយការណ៍របស់CBRE បានឱ្យដឹងថា ការបញ្ចប់ការដ្ឋានសាងសង់ទៅលើគម្រោងផ្សារទំនើបទាំង៤ខាងនេះគឺស្របពេលដែលទីផ្សារកំពុងធ្លាក់ចុះដោយសារព្រឹត្តិការណ៍ ២០ កុម្ភៈ។ ហើយក្នុង ដំណាច់ឆ្នាំ២០២១នេះ បើ មិនមាន ឧបសគ្គមករំខាន នោះទេ គម្រោងផ្សារទំនើ ប ទាំងតូច ធំ និង ផ្សារ សហគមន៍ ចំនួន១៩គម្រោងផ្សេងទៀតដែលកំពុងសាងសង់នឹងអាច បញ្ចប់ ការសាងសង់ និង ត្រៀម ដាក់ ដំណើរការផងដែរ៕
រក្សាសិទ្ធិដោយ៖CEN