Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​ក្រសួង​ការងារ ៖ កម្មករនិយោជិត​ប្រមាណ​ជា ១​លាន ២​សែន​នាក់​នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​

​ភ្នំពេញ ៖ លោក​ហេង សួរ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់ថា ចំនួន​កម្មករនិយោជិត​សរុប​នៅក្នុង​ប្រព័ន្ធ​ទិន្នន័យ​ប្រមាណ​ជា ១​លាន ៨​សែន​នាក់ (​មាន​ទាំង​សេវា​ផ្សេងៗ ក្រុមហ៊ុន​តូច ក្រុមហ៊ុន​ធំ​) ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ហើយ​តាម​ការប៉ាន់ស្មាន​កម្មក​រ​និយោជិត​ប្រហែលជា ១​លាន ២​សែន​នាក់ នឹង​ប្រើ​រយៈពេល ៦​ខែ​សម្រាប់ធ្វើ​យុទ្ធនាការ​នេះ ប៉ុន្តែ​ធ្វើ​ម៉េច​ក្នុង​រយៈពេល ៣​ខែ​នេះ ចាក់​ឲ្យ​បាន​ពី ៤០​ម៉ឺន​នាក់ ទៅ ៦០​ម៉ឺន​នាក់​។

​អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បន្តថា ចាប់ពី​ថ្ងៃទី​៧ ខែមេសា អនុគណៈកម្មការ​ចំពោះ​កិច្ច​របស់​ក្រសួង​បានចាប់ផ្តើម​ចាក់​ជូន​កម្មករនិយោជិត​ជាទូទៅ ដោយបាន​ផ្តើម​ចាក់​វ៉ាក់សាំង​ចំនួន ៣​គោលដៅ រួម​មាននៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា នៅ​តំបន់​សួន​ឧស្សាហកម្ម​ដំបូល​ខៀវ អាយ​អេស​អាយ (ISI) និង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។ នៅ​ថ្ងៃទី​៩ ខែមេសា នេះ ក្រសួង​បានចាប់ផ្តើម​ដំណើរ​ការចាក់​វ៉ាក់សាំង​ជូន​កម្មករនិយោជិត​ចំនួន​បី​កន្លែង​ទៀត គឺ​ទី​១. នៅក្នុង​តំបន់​សួន​វឌ្ឍនៈ ១ , សួន​វឌ្ឍនៈ ២ និង​នៅតាម​រោងចក្រ​មួយចំនួន​។ ហើយ​រំពឹងថា នឹង​អាច​ពង្រីក​ទីតាំង​ចាក់​វ៉ាក់សាំង​ជូន​កម្មករនិយោជិត​កាន់តែច្រើន​ថែមទៀត នៅពេលដែល​រោងចក្រ​នីមួយៗ ផ្តល់នូវ​លក្ខណៈសម្បត្តិ ផ្តល់នូវ​បញ្ជី​ឈ្មោះ និង​ទីតាំង​សម្រាប់​ក្រុមការងារ​ដើម្បី​ចុះទៅ​ចាក់​។

​លោក​ហេង សួរ បាន​បន្តថា នៅ​សប្តាហ៍​ក្រោយ​នឹង​អាចមាន​ចំនួន ៦​ទីតាំង​បន្ថែមទៀត​សម្រាប់​ក្រុមការងារ​ចុះទៅ​ចាក់​វ៉ាក់សាំង​ជូន​កម្មករនិយោជិត​។ ហើយ​រំពឹងថា នៅក្នុង​មួយថ្ងៃ​អាច​ចាក់​វ៉ាក់សាំង​បាន​ពី ៨​ពាន់​នាក់ ទៅ ១​ម៉ឺន​នាក់​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×