Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Facebook អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ជាមួយ​កម្មវិធី​សប្បាយៗ ដើម្បីឱ្យ​ពលរដ្ឋ​កម្ពុជា​ភ្ជាប់​ទំនាក់ទំនង​គ្នា ខណៈ​រក្សា​គម្លាត​សុ​វ​តិ្ថ​ភាព​

​ភ្នំពេញ ៖ រក្សា​សុវត្ថិភាព និង​រីករាយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ជាមួយ​ការដាក់​ដំណើរការ​កម្មវិធី AR filters ស៊ុម​រូបថត​ប្រូ​ហ្វា​ល​លើក Faebook និង​ស្ទីគ​ឃ័​រ​ថ្មីៗ​ក្នុង Facebook និង Instagram

​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ គឺជា​ពិធី​អបអរ​ដ៏​សំខាន់បំផុត​មួយ​ក្នុងប្រទេស​កម្ពុជា ពោល​គឺជា​ពេលវេលា​មួយ​សម្រាប់​ការចាប់ផ្តើម​ដ៏​ស្រស់ស្រាយ និង​ការ​ជូនពរ​គ្នា​ទៅវិញទៅមក និង​ជា​ពេល​មួយ​ដែល​សមាជិក​ក្រុមគ្រួសារ និង​មិត្តភក្តិ​មកជួប​ជុំគ្នា​ដើម្បី​ចូលរួម​អបអរសាទរ​។​
​បេសកកម្ម​របស់​ក្រុមហ៊ុន Facebook គឺ​ភ្ជាប់​ទំនាក់ទំនង​មនុស្ស​ក្នុង​ពិភពលោក​ឲ្យ​កាន់តែ​ជិតស្និត ដើម្បី​ជួយ​ឱ្យ​មនុ​ស្សមាន​ទំនាក់ទំនង​ជាមួយ​អ្នក​ដែល​ពួកគេ​ចង់ នៅពេលដែល​ពួកគេ​ចង់ និង​នៅ​ទីកន្លែង​ដែល​ពួកគេ​ចង់​។ ជំងឺ​កូ​វីដ​-១៩ បន្ត​បង្ក​ផលប៉ះពាល់​ដល់​មនុស្ស​គ្រប់គ្នា ក្នុងប្រទេស​កម្ពុជា យើង​ចាំបាច់​ត្រូវ​អនុវត្តតាម​វិធានការ​រក្សា​គម្លាត​សុវត្ថិភាព និង​ការ​រឹតត្បិត ការធ្វើដំណើរ ប៉ុន្តែ​យើង​នៅតែ​អាច​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ជាមួយគ្នា បាន​ដដែល តាមរយៈ​អន​ឡាញ​។​
​ក្រុមហ៊ុន Facebook ផ្តល់​ការគាំទ្រ​របស់ខ្លួន​តាម​រយៈ ការជួយ​មនុស្ស​ឱ្យ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ និង​រីករាយ​តាមរយៈ​ការដាក់​ដំណើរការ​កម្មវិធី (Features) សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​តាម​អន​ឡាញ #​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ (#HappyKhmerNewYear) ដោយ​សហការ​ជាមួយ​អ្នក​រចនា​គំនូរ​ល្បីឈ្មោះ​អន្តរជាតិ​គឺ លោក Kantapon ‘Gongkan’ Metheekul ដែល​ប្រែក្លាយ​សិល្បៈ teleport ដ៏​ល្បីឈ្មោះ​របស់គាត់​ទៅជា​កម្ម​វិធី​សប្បាយៗ​នៅលើ Facebook និង Instagram សម្រាប់​ការអបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ក្នុងប្រទេស​កម្ពុជា​។​

​នេះ​គឺជា​វិធី​ដែល​អាចបង្កើត​ភាពសប្បាយ​រីករាយ ថ្មី​មួយចំនួន​ដើម្បី #​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នៅលើ Facebook និង Instagram នៅ​ឆ្នាំនេះ ដោយ​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ​មិត្តភក្តិ និង​មនុស្ស​ជាទី​ស្រលាញ់​កាន់តែ​មាន​សារៈសំខាន់​ជាង​មុន​។​
​បង្ហាញ​ភាពជា​អ្នក​រចនា​គំនូ Teleport ជាមួយនឹង​កម្មវិធី #​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ (#HappyKhmerNewYear) ថ្មី​។​

​ស៊ុម​រូបថត​ប្រូ​ហ្វា​ល​របស់ Facebook

AR effect: មាន ២​វើ​សិន (version) អាច​ជ្រើសរើស​បាន​

​ស្ទីគ​ឃ័​រ​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ដែល​រចនា​ដោយ​លោក Gongkan

​ខណៈដែល​យើង​បន្ត​បង្ហាញ​ការយកចិត្តទុកដាក់​ចំពោះ​គ្នា និង​រក្សាខ្លួន​ឱ្យមាន​សុវត្ថិភាព​ផងដែរ​នោះ អ្នក​នៅតែ​អាច​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​បាន​ដដែល​ក្នុង​រូប​ភាពជា​៖
●​ ​ប្តូរ​ស៊ុម​រូបថត​ប្រូ​ហ្វា​ល Facebook​។​
●​ ​បង្កើត AR camera filters ដែល​អាច​រកបាន​នៅលើ Stories របស់​បណ្តាញ​ទំនាក់ទំនង​សង្គម Instagram ដែល​អាច​ចែករំលែក​ទៅកាន់​ស្ទីគ​ឃ័​រ giphy របស់​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook បាន​។​

​របៀប​បង្កើត​មាតិកា​បុណ្យចូលឆ្នាំ​ខ្មែរ​ដ៏​រីករាយ​ជាមួយនឹង​កម្មវិធី (Features) សប្បាយៗ​ពី​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook៖
●​ ​ដើម្បី​ប្តូរ​ស៊ុម​ប្រូ​ហ្វា​ល Facebook របស់​អ្នក សូម​ចុច​លើ​រូបថត​ប្រូ​ហ្វា​ល​របស់​អ្នក ហើយ​ជ្រើស​យក “Add Frame” រកមើល​ឃ្លា ឬ​វាយ​ឃ្លា “Khmer New Year by Gongkan” ដើម្បី​ប្តូរ​ស៊ុម​រូបថត​។​
●​ ​សម្រាប់ AR effects/​ស្ទីគ​ឃ័​រ សូម​ចូលទៅ​កាន់ Effect Gallery នៅលើ Stories របស់ Instagram ឬ Stories giphy tray ហើយ​ស្វែងរក​ឈ្មោះ​អ្នក​រចនា​គំនូរ “Gongkan”​។​
●​ ​Or simply click Link: https://www.instagram.com/ar/2981494935459809
●​ ​ឬ​គ្រាន់តែ​ចុច​លើ​លីង​នេះ​៖ ttps://www.instagram.com/ar/2981494935459809
●​ ​ជ្រើសរើស Effect ដែល​អ្នក​ចូលចិត្ត ឬ​បន្ថែម​ស្ទីគ​ឃ័​រ​ដែល​អ្នក​ចង់បាន​ទៅកាន់​រូបភាព ឬ​វីដេអូ​!

​សូមកុំ​ភ្លេច​បន្ថែម (Add) #​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ (#HappyKhmerNewYear) និង​ភ្ជាប់ (Tag) ទៅកាន់​មិត្តភក្តិ គ្រួសារ និង​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក និង​រីករាយ​រួមគ្នា ខណៈដែល​រក្សាខ្លួន​ឱ្យមាន​សុវត្ថិភាព​ក្នុង​ឆ្នាំ​ថ្មី​នេះ​!
រីករាយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​!៕

×