បេក្ខនារីបវរកញ្ញា មីយ៉ាន់ម៉ា នាង Han Lay បើទោះជាមិនបានជាប់ចំណាត់ថ្នាក់ជា Miss Grand International ក៏ពិតមែន ប៉ុន្តែ នាងទទួលបានការអាណិតអាសូរ និងមោទនភាពពីមហាជននៅទូទាំងពិភពលោក ក្នុងនាមជាស្ត្រីដែលមានសម្រស់ខាងក្រៅ និងខាងក្នុងស្អាតស្អំចំពោះមាតុភូមិព្រមគ្នា ដោយនាងមានភាពក្លាហាន ហ៊ានចេញមុខនិយាយបញ្ហានយោបាយក្នុងប្រទេសរបស់ខ្លួន នៅលើឆាក Miss Grand International ។ ក្នុងនោះ នាងបាននិយាយបែបនេះថា៖ «ថ្ងៃនេះនៅក្នុងប្រទេសរបស់ខ្ញុំប្រទេស មីយ៉ាន់ម៉ា… មានមនុស្សជាច្រើនបានស្លាប់ហើយ សូមជួយប្រទេសមីយ៉ាន់ម៉ាផង។ យើងត្រូវការជំនួយអន្តរជាតិបន្ទាន់ឥឡូវនេះ»។
បន្ទាប់ពីនិយាយរឿងនយោបាយភូមា នៅលើឆាក Miss Grand International នាងក៏បានដឹងច្បាស់ថា វាសនារបស់នាងនឹងមិនអាចទៅជាន់ទឹកដីភូមាបានទៀតទេ ព្រោះថា ប្រសិននាងទៅ នោះនាងនឹងត្រូវជាប់គុក ឬអាចស្លាប់ក៏ថាបាន។ តែទោះយ៉ាងណា នាងត្រូវតែចេញមុខនិយាយចំពោះរឿងនេះ ដើម្បីឲ្យពិភពលោកបានដឹងឮ ព្រោះវាជាឱកាសចុងក្រោយ ដែលនាងមិនខ្វល់ពីខ្លួនឯងនោះទេ។
ដូចដែលបានរំពឹងទុកមែន ដោយនៅពេលនេះ នាងក៏ស្ថិតក្នុងចំណោមមនុស្សជាច្រើននាក់ ដែលពួកយោធាចេញដីកាតាមចាប់ខ្លួន។ ជាក់ស្តែង ថ្មីៗនេះ តារាសម្តែង និងបង្ហាញម៉ូដរូបសង្ហាលោក Paing Takhon ទើបត្រូវបានពួកទាហានចាប់ខ្លួនដល់ក្នុងផ្ទះតែម្តង នាវេលាម៉ោងប្រមាណ ៥ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ។

តែទោះយ៉ាងណា នៅពេលនេះ នាងអាចមានសំណាងល្អ ខណៈនាងកំពុងស្នាក់នៅក្នុងប្រទេសថៃ ដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសពីក្រុមហ៊ុន Miss Grand Thailand។ ហើយស្របជាមួយគ្នានេះផងដែរ ក្រោយពីបានឃើញយោធាភូមាបានចេញដីកាចាប់ខ្លួននាងបែបនេះ ឃើញថាមានបណ្តាប្រទេសធំៗជាច្រើន បានចេញមុខជួយ Han Lay ដោយធានាផ្តល់សិទ្ធិជ្រកកោន ដែលនៅក្នុងនោះដូចជាប្រទេស៖ កូរ៉េខាងត្បូង, ជប៉ុន និង សិង្ហបុរី ជាដើម។ តែយ៉ាងណា Han Lay ថា នាងមិនទៅណាទៀតទេ ដោយនាងសុំនៅត្រឹមប្រទេសថៃ។

ទាក់ទងនឹងដីកាតាមចាប់ខ្លួននេះផងដែរ អ្នកគ្រប់គ្រង Miss Grand International បានបញ្ជាក់ថា បើ Han Lay ហ៊ានតែវិលត្រឡប់ទៅភូមាវិញ នោះនាងច្បាស់ជាគ្រោះថ្នាក់ណាស់ ព្រោះថាទាហានភូមាអាចចោទនាងតាមចិត្តអាចពីបទ៖ ក្បត់ជាតិ ឬបង្ខូចកិត្តិយសប្រទេសជាតិជាដើម៕
រក្សាសិទ្ធិដោយ៖ លឹម ហុង