Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំងឺមិនបានធូរស្រាល យកវិទ្យាល័យជាស៊ីមសាមគ្គី ធ្វើជាកន្លែងសម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ-១៩

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញបាននិងកំពុងរៀបចំ វិទ្យាល័យជា ស៊ីម សាមគ្គី ជាកន្លែងសម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ-១៩ ហើយមួយផ្នែកខ្វះធ្វើជាកន្លែងសម្រាប់ធ្វើចត្តាឡីស័កផងដែរ ខណៈដែលជំងឺនេះមិនបានធូរស្រាលនៅឡើយទេ តែបានបន្ថែមអ្នកជំងឺកាន់តែច្រើន ដែលនៅតាមមន្ទីរពេទ្យនានារបស់រដ្ឋមិនអាចទទួលអ្នកជំងឺអស់ ។

វិទ្យាល័យជាស៊ីមសាមគ្គី ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។នៅព្រឹកថ្ងៃទី០៩ ខែមេសានេះ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានដឹកនាំអាជ្ញាធរនិងមន្ទីរសុខាភិបាល ចុះពិនិត្យទីតាំងវិទ្យាល័យជាស៊ីមសាមគ្គីខាងលើ ដើម្បីទុកជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺ-១៩ ឱ្យបានសមរម្យ ហើយមួយផ្នែកខ្វះអគារនៃទ្យាល័យនេះ ក៏ត្រូវរៀបចំជាកន្លែងសម្រាប់ធ្វើចត្តាឡីស័កផងដែរ ។

ក្នុងឱកាសនៃការចុះពិនិត្យស្ថានភាពនៃការរៀបចំទីតាំងខាងលើនេះ លោកឃួង ស្រេង បានបញ្ជាក់ថា ៖ទីតាំងខាងលើនេះ ត្រូវរៀបចំគ្រែចំនួន២០០ គ្រែ សម្រាប់អ្នកជម្ងឺ និង១០គ្រែទៀតសម្រាប់ក្រុមគ្រូពេទ្យដែលត្រូវព្យាបាលអ្នកជំងឺកូវីដ-១៩ ។

វិទ្យាល័យជា ស៊ីម សាមគ្គី ក្រោមការបញ្ជាផ្ទាល់ពីលោកឃួង ស្រេង ក្រុមការងារជម្រុះ ដែលមានទាំងអាជ្ញាធរខណ្ឌទួលគោក ប៉ូលីសមូលដ្ឋាន មន្ត្រីអគ្គីសនី មន្ទីរសុខាភិបាលបានដុតដៃ ដុតជើងយ៉ាងខ្លាំងក្នុងការរៀបចំទៅតាមតួនាទីរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យទីតាំងមួយនេះក្លាយជាកន្លែងដែលមានភាពសមរម្យនិងមានមនាម័យ បរិស្ថានល្អប្រសើរ ក្នុងការព្យាបាលអ្នកជម្ងឺកូវីដ-១៩ ខណៈដែរជំងឺនេះ មិនត្រឹមតែមិនបានធូរស្រាលនោះទេ តែបានបន្ថែមអ្នកជំងឺកាន់តែច្រើនឡើង ដែលបានធ្វើឲ្យមន្ទីរពេទ្យនានារបស់រដ្ឋមិនអាចទទួលអ្នកជំងឺអស់៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×