Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានកូវីដម្នាក់ និងអ្នកពាក់ព័ន្ធចំនួនចំនួន០៤នាក់

កំពង់ធំ ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ នេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ម្នាក់ជាជាងធ្វើតុទូ និងមានអ្នកប៉ះពាល់ជាមួយចំនួន៤នាក់ផងដែរ។

អ្នកជំងឺខាងលើមានឈ្មោះ ឃឹម សុប៉ិន អាយុ ២០ឆ្នាំ រស់នៅភូមិស្រះសំបួរ ឃុំពង្រ ស្រុកតាំងគោក កំពុងត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។ ចំណែកអ្នកពាក់ព័ន្ធទាំង៤នាក់ ក៏ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យកំពង់ធំ និងបានយកសំណាកបញ្ជូនទៅវិទ្យាស្ថានប៉ាស្ទ័រ ដោយទទួលបានលទ្ធផលអវិជ្ចមានលើកទី១។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជូននូវវិធានការ «៣ការពារ ៣កុំ» និងក៏ដូចការណែនរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា ជៀសវាងការបង្កការរីករាលដាលជំងឺកូវីដ១៩ កាន់តែធ្ងន់ធ្ងរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×