Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលបិទភោជនីយដ្ឋាន ស្រីពេជ្រ ម្លប់ស្វាយ លួចលាក់បើកអាជីវកម្មបំពាន សេចក្តីជូនដំណឹង

កណ្តាល ៖ លោកឧត្តមសនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និង មន្រ្តីជំនាញពាក់ព័ន្ធ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នេះ បានចុះបិទទីតាំងភោជនីយដ្ឋានមួយកន្លែងឈ្មោះ ស្រីពេជ្រ ម្លប់ស្វាយ ស្ថិតនៅភូមិសា្វយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ដោយសារលួចលាក់បើកអាជីវកម្មបំពាន សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល និង រដ្ឋបាលខេត្តកណ្តាល ស្តីពីការបិទភោជនីយដ្ឋាន ជាបណ្តោះអាសន្ន ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។

សមត្ថកិច្ចនគរបាលខេត្ត បាននាំធ្វើការនាំខ្លួនបុគ្គលិក ចំនួន៩នាក់ ស្រី៧នាក់ យកទៅដាក់ នៅទីតាំងចត្តាឡីស័កនៅស្រុកស្អាង ៕រក្សាសិទ្ធិដោយ៖មីដា

×