Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹងធ្លាក់ភ្នែកបើករថយន្តLexus 300 ទៅបុករះកង់បីនិងម៉ូតូ រួចបន្តមកបុករបផ្ទះប្រជាពលរដ្ឋ បានរេចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹក

ភ្នំពេញ ÷ បុរសម្នាក់ស្រវឹងធ្លាក់ភ្នែកទាំងថ្ងៃ បានបើករថយន្តទៅបុករះកង់បីនិងម៉ូតូ បណ្តាលឲ្យមានមនុស្សរងរបួសពីខណ្ឌព្រែកព្នៅ រួចបន្តបើករត់មកដល់ខណ្ឌពោធិ៍សែនជ័យ ចំណុចមុខវត្តពោធិ៍វន្តជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ បានរេចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹក ត្រូវសមត្ថកិច្ចឃាត់បាន។ ចំណែកឯរថយន្តវិញ រងការខូចខាតផ្នែកខាងមុខទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ កើតឡើងនៅវេលាម៉ោង៤និង៥០ នាទីល្ងាចថ្ងៃសៅរ៍ទី ១០ ខែមេសាឆ្នាំ២០២១ ចំណុចឃាត់បានមុខវត្តពោធិវ័នក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់ស្រវឹងធ្លាក់ភ្នែកបានបើករថយន្តម៉ាក Lexus GS 300 មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2-B H1803 ធ្វើដំណើរតាមបណ្តោយបេតុង ទៅបុករះកង់បីនិងម៉ូតូពីមុខបុរីឈូក១ ខណ្ឌព្រែកព្នៅ បណ្តាលឲ្យមាននាក់រងរបួសរួច បន្តបើករត់ទៅមុខបានបងប្អូនប្រជាពលរដ្ឋ ប្រដេញតាមពីក្រោយរត់មកដល់ត្រង់ចំណុចមុខវត្តពោធិ៍វន្ត បានជ្រុលទៅបុករបងផ្ទះបានរេចង្កូតធ្លាក់ប្រឡាយទឹក ត្រូវបានសមត្ថកិច្ចឃាត់បានតែម្តងទៅ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានប្រគល់រថយន្តបង្កខាងលើ ទៅឲ្យខាងខណ្ឌព្រែកព្នៅវិញរួចក៏បានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ នៃស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត

×