Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់អង្គុយផឹកសុី ជាមួយមិត្តភក្តិសុខៗ ស្រាប់តែដួលផ្ងារក្រោយស្លាប់មួយរំពេច

ភ្នំពេញ ÷ បុរសម្នាក់រួមទាំងមិត្តភក្តិ ២នាក់បានជួបជុំអង្គុយផឹកស៊ីបាន២កំប៉ុង ស្រាប់តែបុរសជាជនរងគ្រោះបានដួលផ្ងារក្រោយស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរសនៅជិតបន្ទប់ជួល។

ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង៩នឹង២០នាទីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ វុត្តា ភេទប្រុសអាយុ ៣៨ឆ្នាំមុខរបរជាងម៉ាសុីនរោងចក្រ មានបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលនៅភូមិទ្រា ៤ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិកណ្តាល ឃុំឈើរកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ប្រភពព័ត៌មានពីបុរស២នាក់អង្គុយផឹកសុីជាមួយបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បាននាំគ្នាជួបជុំផឹកស៊ីតិចតួចនៅមុខបន្ទាប់ជួលខណៈពេលដែលជនរងគ្រោះបានផឹកអស់២កំប៉ុងស្រាប់តែភ្លាមៗនោះដែរបុរសជាជនរងគ្រោះបានដួលផ្ងារក្រោយបាត់មាត់ឈឹងរួចពួកគាត់បាននាំគ្នាជួយរឹតទ្រូងជួយធ្វើចលនាតែដោយជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយបន្ទាប់មកពួកគាត់បានតេហៅសាច់ញាតិឲ្យមកមើលរួចបានទាក់ទងទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ ហើយយកខ្សែហ៊ុមព័ទ្ធជុំវិញសាកសពនិងបានទាក់ទងទៅខាងជំនាញកុសល្យវិច័យដើម្បីឲ្យចុះមកពិនិត្យ ដោយឡែកនៅមិនទាន់ការបញ្ជាក់ច្បាស់ពីជំនាញកោសល្យវិច័យថាតើបុរសខាងលើស្លាប់ដោយជំងឺគាំងបេះដូង ឬជាជំងឺខ្យល់គរនៅឡើយ៕ រក្សាសិទ្ធិដោយ៖ សា មេត

×