Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាល ចុះអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្នរបស់រដ្ឋបាលខេត្តម៉ោង៨យប់ដល់ម៉ោង៥ព្រឹក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

សៀមរាប ៖ អាជ្ញាធរខេត្តសៀមរាប សម្រេចបិទខេត្តជាបណ្ដោះអាសន្នចន្លោះម៉ោង៨យប់ដល់ម៉ោង៥ព្រឹក ចាប់ពីថ្ងៃទី១០-២៣ ខែមេសា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ម៉ោង២០នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក បានចុះអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ជាមួយគ្នានេះយើងសង្កេតឃើញ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានចូលរួមអនុវត្តវិធាននេះបានល្អប្រសើរ ដែលបង្ហាញពីស្មារតីរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ស្របតាមទិសស្លោក សៀមរាបផ្ទះខ្ញុំ។

សូមអរគុណដល់កងកម្លាំងនគរបាលដែលបានបំពេញក្នុងការល្បាត និងតាមគោលដៅដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសម្រេចចាប់ពីម៉ោង ២០ ដល់ម៉ោង៥។

រដ្ឋបាលខេត្ត សូមបន្តអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការការពារ ៣ការពារ ត្រូវពាក់ម៉ាស់ ត្រូវលាងដៃ ត្រូវរក្សាគម្លាតបុគ្គល និង ៣កុំ កុំនៅបន្ទប់បិទជិត កុំនៅកន្លែងកុះករ កុំប៉ះពាល់គ្នា ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×