Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

WHO កម្ពុជាឈរនៅមាត់ជ្រោះនៃសោកនាដកម្ម

ភ្នំពេញ ៖ អង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានព្រមានថា ប្រទេសកម្ពុជាឈរនៅមាត់ជ្រោះនៃសោកនាដកម្ម ព្រោះមេរោគរាត្បាតកូវីដ-19 បើសិនប្រជាពលរដ្ឋមិនធ្វើទង្វើដោយទទួលខុសត្រូវ។ អង្គការនេះបានសង្កត់ថា លុះត្រាតែ យើង អាចបញ្ឈប់ការផ្ទុះឡើងយ៉ាងអាក្រក់បំផុត បើមិនដូច្នេះទេ ប្រព័ន្ធសុខាភិបាលរបស់ ប្រទេស កម្ពុជាស្ថិតក្នុងហានិភ័ខ្ពស់ដែលត្រូវមានបន្ទុកធ្ងន់ធ្ងរ ដែលអាចនឹងមានផលវិបាកមហន្តរាយដ៏ធំ!

វេជ្ជបណ្ឌិត Li Ailan តំណាងអង្គការ WHO ប្រចាំកម្ពុជា បានព្រមានថា «ប្រទេសកម្ពុជាស្ថិតនៅលើផ្លូវបំបែក – អ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើក្នុងប៉ុន្មានថ្ងៃនិងសប្តាហ៍ខាងមុខ នឹងកំណត់ពីអនាគតរបស់យើង។ ប្រទេសជាតិត្រូវតែរួមគ្នាតែមួយឆ្ពោះទៅរកគោលដៅរួមមួយ – រួមគ្នាយើងអាចគ្រប់គ្រងការផ្ទុះឡើងនេះ។ បើសិនជាយើងមិនអាចគ្រប់គ្រងបានទេ ខ្ញុំភ័យខ្លាចចំពោះផលវិបាលទាំងនេះនឹងក្លាយជាមហន្តរាយ។
អង្គការនេះក៏បានសាទរចំពោះកិច្ចខំប្រឹងប្រែងនិងវិធានរបស់រាជរដ្ឋាភិបាលចំពោះការបិទធ្វើដំណើរឆ្លងកាត់ខេត្ត និងការជួបជុំគ្នាផ្សេងៗ។

អង្គការបានស្នើសុំឱ្យប្រជាពលរដ្ឋកម្ពុជាចូលរួមទប់ស្កាត់ការឆ្លងនិងចម្លងដោយគោរពវិធានការសុខាភិបាល និងអបអរសាទរពិធីបុណ្យចូលឆ្នាំជាមួយក្រុមគ្នានៅក្នុងផ្ទះ។ ស្នាក់នៅមានសុវត្ថិភាព៕រក្សាសិទ្ធិដោយ៖CEN

×