Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្រាកបានប៉ុន្មានម៉ោង ពេលនេះ ឯកឧត្តម ហ៊ុន ម៉ាណែត និងភរិយា ចេញទាំងព្រឹកទៀតហើយ ជាមួយបេសកកម្មថ្មីមួយនេះ….

ភ្នំពេញ ៖ មហាជន និងក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម បានសម្តែងនូវការកោតសរសើរជាខ្លាំង ចំពោះទឹកចិត្តដ៏ធំធេងរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងភរិយាលោកជំទាវ ពេជ ចន្ទមុន្នី ដែលជាសមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជាប្រធានក្រុមដឹកនាំរួមក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ក្នុងការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ សឹងរកពេលសម្រាកគ្មាន ព្រោះតែដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជៀសចាកផុតពីការឆ្លងជំងឺកូវីដ១៩ ដែលកំពុងរីករាលយ៉ាងខ្លាំងនៅក្នុងសហគមន៍ នាពេលបច្ចុប្បន្ននេះ។

ជាការពិតណាស់ ក្នុងនាមជាសមាជិកគណកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជាប្រធានក្រុមដឹកនាំក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ លោកជំទាវ ពេជ ចន្ទមុន្នី និងស្វាមីឯកឧត្តម ហ៊ុន ម៉ាណែត បានស្តែងចេញនូវសកម្មភាពជាមួយទឹកចិត្តដ៏មោះមុត និងការលះបង់ខ្ពស់បំផុត ចុះបំពេញការងារយ៉ាងសកម្ម ជាមួយក្រុមគ្រូពេត្យ អាជ្ញធរ និងផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ។

ជាក់ស្តែង នៅព្រឹកនេះផងដែរ ពួកគាត់ទាំងពីរក៏បានចុះបេសកកម្មថ្មី ដឹកនាំក្រុមការងារ រៀបចំដាក់បន្ថែមនូវគ្រែទទួលអ្នកជំងឺ ដោយក្នុងនោះ លោកជំទាវ ពេជ ចន្ទមុន្នី បានបង្ហោះសារយ៉ាងខ្លីថា៖ «New mission has started»។

ជាមួយគ្នានេះផងដែរ ឃើញថាមានបងប្អូនមហាជនយ៉ាងច្រើន បានសម្តែងនូវក្តីពេញចិត្តជាខ្លាំង ជាមួយការផ្តល់រូបបេះដូងគ្រប់ៗគ្នា និងមានមតិលើកឡើងថា៖ «សូមអរគុណសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់បងស្រី និងបងប្រុស ហើយក៏សង្ឃឹមថានេះជាបេសកកម្មចុងក្រោយ ដោយមិនមានការរៀបចំទីតាំងថ្មីសម្រាប់ទទួលអ្នកជម្ងឺទៀតទេ, អគុណពូ-មីងទាំងអស់ដែលបានលះបង់សម្រាប់បេសកម្មមួយនេះ ក្មួយជូនពរពូ-មីងអោយមានសុខភាពល្អ, សូមអរគុណគ្រប់យា៉ង បងប្រុសបងស្រី សូមបងប្រុសបងស្រីថែរក្សាសុខភាពផង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×