Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវណាស់ ! ក្រុមក្មេងស្ទាវមួយក្រុមប្រដាប់ដោយកាំបិត ដាវ ឡេីងកាប់អ្នកមកលេងបងប្អូន ដល់បន្ទប់ជួល យ៉ាងអានាធិបតេយ្យ

ភ្នំពេញ ៖ ក្រុមក្មេងស្ទាវមួយក្រុមប្រដាប់ដោយកាំបិត ដាវ ឡេីងកាប់ដែលអ្នកមកលេងបងប្អូនដល់បន្ទប់ជួលយ៉ាងអានាធិបតេយ្យ ធ្វេីអោយអ្ន្ជួលបន្ទប់ក្បែរនោះមានការភិតភ័យ ញ័រដៃញ័ជេីងពេលដែលក្រុមនេះមកកាប់ម្ដងៗ។

ជាក់ស្ដែងនៅព្រលប់ថ្ងៃទី៩ខែមេសាឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៩៣ កែងបត់ចូលផ្សារសាមគ្គី ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋ បានបង្ហេីបឲ្យដឹងថា ដោយមានក្រុមក្មេងស្រីៗជួលបន្ទប់ជាន់៣ បន្ទប់លេខ២ តែងតែខលហៅប្រុសកមលេងដូចគ្នាមកផឹកសុី ក្នុងបន្ទប់ខ្លួន ផឹកសុីបានបន្តិចក៏មានក្រុមក្មេងស្ទាវមួយក្រុមប្រដាប់ដោយកាំបិតនិងដាវ មកកាប់កម្ទេចម៉ូតូ ចំណែកម្ចាស់ម៉ូតូរត់បាតជេីងសព្រាតចូលបន្ទប់អ្នកជិតខាង បង្កការភ័យខ្លាចដល់អ្នកជួលបន្ទប់ផ្ទះជាមួយគ្នាជាខ្លាំង។

ប្រភពពីប្រជាពលរដ្ឋមួយរូបទៀតបន្តថា ក្រុមក្មេងទំនេីងដែលប្រដាប់ដោយកាំបិតដាវទាំងនេះ ត្រូវបានគេស្គាល់ថា ជាកូនប្រជាពលរដ្ឋនៅក្បែផ្ទះជួលនោះដែរ ហេីយយប់ឡេីងតែងតែឃេីញក្រុមក្មេងទាំងនោះ អង្គុយពពាក់ពពូនជុំគ្នាផ្លូវ៩៣ កែងផ្លូវបត់ទៅផ្សារសាមគ្គីជារៀងរាល់យប់។

ជាក់ស្ដែងនៅព្រលប់ថ្ងៃកេីតហេតុគេសង្កេតឃេីញក្មេងស្រីម្នាក់ បានមកអង្គុយលេងជាមួយក្រុមក្មេង ដែលឡេីងទៅកាប់ដល់លេីផ្ទះជួលនោះ យ៉ាងស្និទ្ធស្នាល ដល់យប់ជ្រៅ ក្រោយពីកាប់ខ្ទេចម៉ូតូក្រុមក្មេងមួយក្រុមទៀមកពីស្ទឹងមានជ័យ។
សូមបញ្ជាក់ថា ករណីកាប់នេះជាលេីកទី២ហេីយ៕ រក្សាសិទ្ធិដោយ៖ សារឿន

×