Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម ព្រុំ សុខា ៖ ក្នុងពេលកូវីដ មន្ត្រីមូលដ្ឋានត្រូវប្រកាន់ខ្ជាប់វិធានការ ៣ការពារ និង៣កុំ ដើម្បីធានាសេវាសាធារណៈចាំបាច់ដោយផ្ទាល់ជូនប្រជាពលរដ្ឋ

ខេត្តក្រចេះ ៖ ក្នុងមតិសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋ ដែលចូលរួមការស្ទាបស្ទង់មតិជ្រើសរើសមេភូមិថ្មីនៅខេត្តក្រចេះ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងសង្កត់ធ្ងន់ថាៈ «មន្ត្រីមូលដ្ឋានក៏ជាយុទ្ធជនជួរមុខចូលរួមយ៉ាងសកម្មក្នុងសមរភូមិប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ផងដែរ ហេតុនេះ ពួកគាត់ត្រូវតែប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ និង៣កុំ ដើម្បីបម្រើប្រជាពលរដ្ឋ ពិសេសគឺត្រូវធានាប្រក្រតីភាពនៃការផ្តល់សេវាសាធារណៈចាំបាច់ប្រចាំថ្ងៃនៅមូលដ្ឋានព្រោះថា ជាទូទៅសេវាជាច្រើនត្រូវផ្តល់ដោយផ្ទាល់ជូនប្រជាពលរដ្ឋ ពុំអាចធ្វើតាម Online ឬពីចំងាយបានទេ…»។

ជំនួបសំណេះសំណាលនេះ ដែលមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រីជាប្រធាន អនុប្រធានក្រុមការងារស្រុកឆ្លូង ស្រុកសំបូរ និងក្រុងក្រចេះ ឯកឧត្ដមអភិបាលខេត្ត មន្ត្រីមូលដ្ឋាន និងតំណាងប្រជាជនចំនួន ៥០នាក់ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នៅក្នុងចំការកៅស៊ូមួយនៃភូមិបុសខ្នុរ ឃុំកញ្ជរ ស្រុកឆ្លូង ជាភូមិថ្មីក្នុងចំណោមភូមិទើបបង្កើតថ្មីចំនួន ៣៧ ក្នុងខេត្តក្រចេះ តាមប្រកាសលេខ ៧៧៣ ប្រក ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ។

ចុងបញ្ចប់នៃកម្មវិធី មានការរៀបចំបោះឆ្នោតស្ទាបស្ទង់មតិរបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមជ្រើសរើសបេក្ខជនអ្នកដឹកនាំភូមិថ្មីសម្រាប់ក្រុមប្រឹក្សាឃុំបន្តដំណើរការស្របតាមនីតិវិធីច្បាប់ជាធរមាន៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×