ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា (WHO Cambodia) ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ករណីជាច្រើននៃកូវីដបម្លែងកាយ ឬ B.1.1.7 variant ដែលរីករាលដាលយ៉ាងឆាប់រហ័សនៅជាង ១២០ប្រទេស គិតមកដល់កាលបរិច្ឆេទនេះ «ត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជា»។
«ការផ្ទុះឡើងនេះ គឺខុសគ្នាពីការផ្ទុះឡើងពីលើកមុន នៅក្នុងប្រទេសកម្ពុជា។ កូវីដបម្លែងកាយ ឬ B.1.1.7 variant រីករាលដាលយ៉ាងងាយស្រួលជាងរវាងមនុស្ស និងអាចបង្កឱ្យមានជម្ងឺធ្ងន់ធ្ងរ។ ប្រទេសជាច្រើនដោយមានប្រព័ន្ធសុខាភិបាលរឹងមាំត្រូវបានប្រឈមធ្ងន់ធ្ងរដោយកូវីដបម្លែងកាយនេះ (B.1.1.7 variant)។ លោកស្រីវេជ្ជបណ្ឌិត Ali Ailan បានលើកឡើងថា យើងត្រូវធានាថាបញ្ហាដូចគ្នានេះមិនកើតឡើងនៅប្រទេសកម្ពុជា»។
លោកស្រីវេជ្ជបណ្ឌិត Ali ក៏បានព្រមានថា សូម្បីតែមនុស្សដែលជឿថា ពួកគេមានសុខភាពល្អអាចផ្ទុកវីរ៉ុស(virus)នេះបានផងដែរ។ លោកស្រីវេជ្ជបណ្ឌិតបានព្រមានថាៈ «ស្ទើរតែពាក់កណ្តាលនៃករណីដែលបានរកឃើញនៅក្នុងការផ្ទុះឡើងថ្មីៗនេះ មិនបង្ហាញពីរោគសញ្ញាទេ សូម្បីតែមនុស្សដែលមិនគិតថាពួកគេមានជម្ងឺដែលត្រូវតែថែទាំ ពីព្រោះពួកគេអាចនឹងផ្ទុកវីរ៉ុសនេះដោយស្ងាត់ស្ងៀម និងចម្លងវីរ៉ុសនេះទៅអ្នកផ្សេងទៀត»…៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ



