Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដុត​ធូប​សែន​ថ្ងៃ​សីល​ឆេះ​ផ្ទះ​គ្រូបង្រៀន​អស់​៣​ខ្នង ខូចខាត​ទ្រព្យសម្បត្តិ​ជិត​១០​ម៉ឺន​ដុល្លារ​

កណ្តាល ៖ អគ្គីភ័យ​បាន​លេប​ត្របាក់​ផ្ទះក្បឿង​សង់​ថ្ម​ខាងក្រោម​ឈើ​លើ​អស់​ចំនួន​៣​ខ្នង​ខណៈ​ម្ចាស់ផ្ទះ​ដុត​ធូប​សែន​ថ្ងៃ​សី​ល​។​

​ហេតុការណ៍​គ្រោះ​អគ្គីភ័យ​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

ផ្ទះក្បឿង​៣​ខ្នង​ខាងលើ​ប្តី​ឈ្មោះ ហ៊ុយ ប្រពន្ធ​ឈ្មោះ​ធូ ពួកគាត់​មានមុខរ​បរជា​គ្រូបង្រៀន​និង​ជា​អ្នក​គួ​ក​ជេ​ដី​ផងដែរ​។

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ម្ចាស់ផ្ទះ​បាន​ដុត​ធូប​សែន​ថ្ងៃ​សីល​នៅ​ជាន់​ខាងលើ រួច​ក៏​នាំគ្នា​ចុះមក​អង្គុយលេង​នៅ​ខាងក្រោម ខណៈ​ពេលនោះ​ភ្លើង​ធូប​បាន​ធ្លាក់​មកលើ​កម្រាលពូក​ប​ង្ក​ឲ្យ​មាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោរសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរៗ​នោះ ភ្លាមៗ​នោះ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បានចេញ​ទៅ​អន្តរាគមន៍​ទប់ស្កាត់​ដើម្បី​កុំ​ឲ្យ​ឆ្លង​រីក​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅជាប់ៗ​គ្នា តែដោយសារ​តែ​ផ្លូវ​ច្រកចូល​ចូល​តូច​ពេក​ធ្វើ​ឲ្យ​រថយន្ត​រថយន្ត​ពន្លត់អគ្គីភ័យ​ពិបាក​បត់​ចូល​ពេក​ទើប​បណ្តាល​ឲ្យ​ឆេះ​ផ្ទះក្បឿង​៣​ខ្នង​នេះ​ខូចខាត​ទាំងស្រុង​តែម្តង​។​

ក្នុង​ហេតុការណ៍​អគ្គីភ័យ​ខាងលើនេះ​ពុំមាន​បណ្តាល​ឲ្យ​ណា​ម្នាក់​រងរបួស​នោះទេ បើតាម​ការបញ្ជាក់​ពី​ម្ចាស់ផ្ទះ​ដែល​អះអាងថា​អគ្គីភ័យ​បាន​លេប​ត្របាក់​ទ្រព្យសម្បត្តិ​របស់គាត់​សរុប​ជិត​១០​ម៉ឺន​ដុល្លារ​ឯណោះ​៕

​រក្សា​សិទ្ធិ ដោយ​-​សួង សាម​

×