Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដេញ​ប្រផាប់​ចាប់​ប៉​ភីង​បង្ក្រាប​ទូក​ឆក់​ត្រី​បាន​មួយគ្រឿង​

ស្ទឹងត្រែង ៖ គណៈកម្មការ​សហគម​ន៍​នេសាទ​កោះ​ស្រឡៅ​បាន​សហការ​ជាមួយ​សហគមន៍​ឃុំ​កោះ​ស្នែង​កោះ​កន្ធាយ​ចំនួន ៦ នាក់​ដេញ​ស្ទាក់​បង្ក្រាបបាន​ទូក​ស្មាច់​មួយគ្រឿង​។​

​តំណាង​សហគមន៍​នេសាទ​បាន​ប្រាប់ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី ១១ ខែមេសា​ឆ្នាំ ២០២១​នេះ ថា​ពួកគេ​បាន​សហការ​ចុះបង្ក្រាប​នឹង​ឈានដល់​រឹបអូស​បាន​ទូក​ស្មាច់​មួយគ្រឿង​កាលពី​វេលា​ម៉ោង ៣ រសៀល​ថ្ងៃទី ១០ ខែមេសា​ម្សិលមិញ​នៅ​ចំណុច​កន្ទុយ​កោះ​ហិប ឃុំ​កោះ​ស្នែង ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។​

​តាម​ការ​ឲ្យ​ដឹង​ទៀតថា​ពួកគេ​ពេល​ដេញ​ស្ទាក់​ទៅនោះ​ជន​ប្រព្រឹត្ត​បទល្មើស​បាន​ក្រឡេកឃើញ​ទូក​សហគមន៍​ដេញ​ស្ទាក់​ក៏​បើកទូក​រត់​នឹង​ឈប់​ចត​ចោល​រួច​គេចខ្លួនបាត់​។​សហគមន៍​ក៏បាន​ដកហូត​វត្ថុតាង​មាន​ទូក​ស្មាច់​មួយគ្រឿង​,​ម៉ាស៊ីន​ហ៊ី​ណូ​តា ៧ សេះ​មួយគ្រឿង​,​ឧបករណ៍​ឆក់​ត្រជាក់​មួយគ្រឿង​បញ្ជូន​មកកាន់​ជំនាញ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។​

​លោក​វង្ស​សាវឿន​នាយរង​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​ស្ទឹងត្រែង​បាន​ស្វាគមន៍​និង​កោតសរសើរ​ចំពោះ​សកម្មភាព​របស់​គណៈកម្មកា​រ​សហគមន៍​នេសាទ​ដែល​សហការគ្នា​បាន​យ៉ាង​ល្អ​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅតាម​ដង​ទន្លេ​នឹង​ទទួលបាន​ផល​វិជ្ជមាន​ជា​បន្តបន្ទាប់​។​ក្រៅពីនេះ​លោក​ក៏បាន​ឧបត្ថម្ភ​ប្រាក់​មួយចំនួន​ដើម្បី​ជាការ​លើកទឹកចិត្ត​ទៅដល់​សហគមន៍​ដែល​បាន​ខិតខំ​ប្រឹងប្រែង​៕

​រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

×