Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ​ធំៗ​ចំនួន​២​នៅ​កម្ពុជា ត្រៀម​ផ្តល់​ប្រាក់កម្ចី​រួមគ្នា ដើម្បី​គាំទ្រ​ដល់​កសិករ​ក្នុងស្រុក​

​ភ្នំពេញ ៖ ធនាគារ​ធំៗ​ទាំងពីរ​នោះ គឺ ធនាគារ អភិវឌ្ឍន៍ជនបទ និង កសិកម្ម ARDB និង ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ត្រៀម​រួមគ្នា ផ្តល់ប្រាក់​កម្ចី ដើម្បី​គាំទ្រ​កសិករ​ក្នុងស្រុក ដែល​ខ្វះខាត​ខាង​ហិរញ្ញ​វត្ថ​
​បើតាម លោក បាន លឹម អគ្គនាយករង ធនាគារ អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បានឱ្យដឹងថា វិស័យ​អាទិភាព​ចំនួន ៤ នឹង ត្រូវបាន កំណត់ដោយ​ធនាគារ អេស៊ីលីដា និង​ធនាគារ ARDB សម្រាប់ ជំនួយ ដែល រួមមាន ការចិញ្ចឹម​សត្វ វារីវប្បកម្ម ការដាំដុះ​បន្លែ ផ្លែឈើ និង​ការកែច្នៃ​នូវ​ផលិតផល​កសិកម្ម ។​

​ជាធម្មតា​ទាក់ទង​និង​ការផ្តល់​ប្រាក់កម្ចី​នេះ អ្នកជំនាញ​ក្នុង​វិស័យ​កសិកម្ម បាន​លើកឡើងថា វា​ពិបាក​សម្រាប់​កសិករ ខ្នាតតូច ក្នុងការ ទទួលបាន​ប្រាក់កម្ចី​នេះ ពីព្រោះ​ពួកគេ​អាច នឹង​មិនមាន​ព័ត៌មាន ឬ​ស្គាល់​ទីតាំង ឬ ស្ថាប័ន​ដែល​ផ្តល់ ប្រាក់កម្ចី ។ អ្នកជំនាញ បញ្ជាក់ថា កសិករ​ទាំងនេះ​នឹង​ទទួលបាន​អត្ថប្រយោជន៍ បើ​មានការ​ណែនាំ និង​ជំនួយ​ច្បាស់លាស់ ជាមួយនឹង ការបំពេញ ជំហាន ចាំបាច់​ដើម្បី​ទទួលបាន​ប្រាក់កម្ចី ។​

​អគ្គនាយករង ធនាគារ អភិវឌ្ឍន៍ជនបទ និង​កសិកម្ម លោក បាន លឹម បានឱ្យដឹងថា ប្រសិនបើ​ឈានដល់​ការព្រមព្រៀង​គ្នា ធនាគារ ARDB មាន បំណង់​ចង់​ផ្លាស់ប្តូរ បទពិសោធន៍ ទាក់ទង​នឹង​ការវាយតម្លៃ ឥណទាន និង​ការគ្រប់គ្រង​ហានិភ័យ ឥណទាន ដើម្បី ធានាថា​ប្រាក់កម្ចី​ត្រូវបាន​ផ្តល់ ដល់​កសិករ ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ។ កម្មវិធី​ទូរស័ព្ទ​ចល័ត និង​ធនាគារ អេឡិចត្រូនិក ជា​មធ្យោបាយ កាន់តែ​ល្អប្រសើរ ដើម្បី​ធ្វើឱ្យ​ការ ទទួលបាន ប្រាក់កម្ចី កាន់តែ​លឿន​រហ័ស និង​ងាយស្រួល សម្រាប់​កសិករ​ដែល​ខ្វះខាត​ខាង​ហិរញ្ញវត្ថុ ៕​រក្សាសិទ្ធិដោយ៖CEN

×