Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង​ធ្លាក់​កក់ខែ​ខ្យល់​កន្ត្រាក់​ពេល​ភ្លៀង​កក់ខែ​បង្ក​ខូចខាត​ផ្ទះ​ពលរដ្ឋ​ជាង​១០០​ខ្នង​នៅ​ក្រុង​សំរោង​ខេត្ត​ឧត្តរមានជ័យ​

spot_img

ឧត្តរ​មាន​មានជ័យ ៖ ភ្លៀង​ធ្លាក់​កក់ខែ​ខ្យល់​កន្ត្រាក់​ពេល​ភ្លៀង​កក់ខែ បង្ក​ខូចខាត​ផ្ទះ​ពលរដ្ឋ​ជាង​១០០​ខ្នង នៅ​ក្រុង​សំរោង​ខេត្ត​ឧត្តរមានជ័យ កាលពី​ម៉ោង ៤ ល្ងាច ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០១៨ ។ ប៉ុន្តែ​គ្រោះធម្មជាតិ​នោះ​មិន​បង្ក​អោយ​មនុស្ស​ឬ​សត្វ​របួស​ឬ​ស្លាប់​ឡើយ​។​

​លោក ប៉ាត គីម មេ​ប៉ុស្តិនគរបាល​រដ្ឋបាល​សង្កាត់​កូនក្រៀល​អោយដឹងថា​: ភ្លៀង​កក់ខែ​មួយ​មេ​នាំ​មក​ជាមួយ​ខ្យល់​កន្ត្រាក់ បាន​បោកបក់​មក​លើ​ភូមិ​ចំនួន​៥ នៃ​សង្កាត់​កូន​ក្រៀល​បង្ក​ខូចខាត​ផ្ទះ​ពលរដ្ឋ ចំនួន​១១៧​ខ្នង ក្នុងនោះ​ដួល​រលំ​ទាំងស្រុង​ចំនួន​៥០​ខ្នង​និងរ​បើក​ដំបូង​ចំនួន​៦៧​ខ្នង​។ ផ្ទះ​ពលរដ្ឋ​ន​នៅ​ភូមិ​ចំនួន​៥ រួមមាន ភូមិ​បុស្ស​, ភូមិ​ឈើ​ក្រំ​, ភូមិ​គិរី​វ​ន្ត័​, ភូមិ​សំរោង​សែន​ជ័យ​មួយ នឹង​ភូមិ​ស្រះ​ព្រេច ៕ ដោយ ៖ បន្ទាយ​

spot_img
×